កីឡាករ Paul Pogba បំបែកកំណត់ត្រា £100 លានក្នុងការផ្ទេរមកក្លឹប Manchester United

លី រិទ្ធី July 30, 2016


កីឡាករ Paul Pogba គ្រោងនឹងប្រកាសជាផ្លូវការក្នុងការចូលរួមជាមួយក្លឹប Manchester United សារជាថ្មីក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាថ្លៃជាងគេលើពិភពលោកនៃពិភពបាល់ទាត់ £100 លាន។

ក្រោយពីបានធ្វើការចចារអស់រយៈពេលប៉ុន្មានសប្តាហ៍រួចមក ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមជាមួយនឹងតម្លៃខ្លួនដ៏ថ្លៃរបស់តារាឆ្នើមរបស់ក្លឹប Juventus ដើម្បីបង្រ្គប់ការទិញកីឡាកររបស់លោក Jose Mourinho ក្នុងទីផ្សាររដូវក្តៅនេះ។

កីឡាករសញ្ជាតិ បារាំង វ័យ ២៣ ឆ្នាំរូបនេះបានធ្វើតេស្តសុខភាពរួចរាល់ហើយនៅទីក្រុង Los Angeles ហើយនឹងពាក់អាវលេខ ៦ ដោយគ្រោងនឹងប្រកាសជាផ្លូវការនៅពេលដែលកីឡាកររូបនេះមកដល់។

កីឡាករ Pogba នឹងចុះកុងត្រាជាមួយក្លឹប Manchester United រយៈពេល ៥ ឆ្នាំដោយមានតម្លៃពលកម្ម £290,000 ក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ផងដែរកីឡាកររូបនេះនឹងក្លាយជាកីឡាករទី ៤ ដែលលោក Jose Mourinho បានទិញបន្ទាប់ពីបានចូលកាន់តដំណែងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប ដែលក្នុងនោះលោកបានទិញខ្សែការពារ កីឡាករ Eric Bailly ខ្សែប្រយុទ្ធ  Zlatan Ibrahimovic និងខ្សែបម្រើប្រយុទ្ធកីឡាករ Henrikh Mkhitaryan៕

Paul Pogba

Paul Pogba 1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត