ដឹងទេថា តើស៊ន សៀវម៉ីស្ថិតនៅលេខរៀងទីប៉ុន្មាននៃតារាងចំណាត់ថ្នាក់តេក្វាន់ដូពិភពលោក?

នូ មករា July 29, 2016


ភ្នំពេញ៖ សម្រាប់ការប្រកួតកីឡាអូឡាំពិកពិភពលោកលើកទី៣១ នៅរីយ៉ូ ប្រទេសប្រេស៊ីលនេះ កម្ពុជាមានក្ដីសង្ឃឹមខ្លាំងលើកីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ី ថាអាចនឹងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិបាន ខណៈដែលអត្តពលិកដទៃទៀតក៏បានប្តេជ្ញាថានឹងខិតខំធ្វើឱ្យបានល្អបំផុតនៅក្នុងព្រឹត្តិការណ៍នេះ។

133691419_14123401092321n

កីឡាការិនីកម្ពុជារូបនេះនឹងត្រូវប្រកួតក្នុងប្រភេទទម្ងន់លើ ៦៧គីឡូក្រាមដោយនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះហើយ។ ជាមួយគ្នានេះដែរ តើលោកអ្នកមានដឹងទេថា តើកីឡាការិនីស៊ន សៀវម៉ី កំពុងឈរនៅលេខរៀងទីប៉ុន្មាននៅលើតារាងចំណាត់ថ្នាក់កីឡាការិនីតេក្វាន់ដូពិភពលោក? ហើយតើគូប្រកួតរបស់នាងមានចំណាត់ថ្នាក់ពិភពលោកលេខប៉ុន្មានដែរ ?

133691419_14123401092361n

លោក Choi Yong Sok ដែលជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិបានឱ្យដឹងថា សៀវម៉ីមានចំណាត់ថ្នាក់ពិភពលោកលេខ៣៣ រីឯគូប្រកួតរបស់នាងដំបូងគេដែលជាជនជាតិហូឡង់នោះមានចំណាត់ថ្នាក់ពិភពលោកលេខ ៥ ហើយប្រសិនបើ សៀវម៉ីបានទទួលជ័យជម្នះលើកីឡាកររូបនេះ នាងនឹងត្រូវជួបជាមួយគូប្រកួតបន្ទាប់ដែលជាជនជាតិអាមេរិកកាំងនិងមានចំណាត់ថ្នាក់លេខ៦ពិភពលោក។ ទន្ទឹងនឹងនេះដែរ ពួកគេគឺសុទ្ធតែជាកីឡាការិនីអូឡាំពិកជើងចាស់ដែលសៀវម៉ីត្រូវប្រឈមជាមួយ ។ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានបន្ថែមថាលោកបានសិក្សាយ៉ាងល្អិតល្អន់អំពីគូប្រកួតរបស់សៀវម៉ីរួចហើយប៉ុន្តែបញ្ហាជោគជ័យគឺវាស្ថិតនៅលើការប្រកួតព្រោះគេក៏ហាត់យើងក៏ហាត់ដែរ ដូច្នេះមានតែពេលប្រកួតទេទើបអាចកាត់សេចក្តីរកឈ្នះចាញ់បាន៕

IMG_7899

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត