Rio 2016: កីឡាការីនី Belinda Bencic មិនចូលរួមការប្រកួត អូឡាំពិក ដើម្បីផ្តោតទៅលើ US Open

លី រិទ្ធី July 29, 2016


កីឡាការីនីលំដាប់លេខ ១៦ ពិភពលោក កីឡាការីនី Belinda Bencic សម្រេចចិត្តមិនចូលរួមការប្រកួតអូឡាំពិក នៅទីក្រុង Rio នាបេលខាងមុខនោះទេដើម្បីផ្តោតអារម្មណ៍ទៅលើការប្រកួតពានរង្វាន់ Grand Slam ទី ៤ ប្រចាំឆ្នាំ US Open ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ សីហា នាទីក្រុង ញូវយ៉ក។

កីឡាការីនី សញ្ជាតិ ស្វីស វ័យ ១៩ ឆ្នាំ ត្រូវសម្រេចចិត្តចាកចេញពីការប្រកួត Wimbledon ជុំទី២ ដោយសារតែរបួសកដៃ។ កីឡាការីនីរូបនេះបានសសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “ទោះបីជាខ្ញុំបានជាពីរបួសកដៃក៏ពិតមែនប៉ុន្តែខ្ញុំនៅមិនទាន់ហ្វឹកហាត់បានគ្រប់គ្រាន់នោះទេ។”

គួរបញ្ជាក់ផងដែរថាក្រៅពីកីឡាការីនី Belinda Bencic នៅពេលមានកីឡាការីនីជាច្រើនទៀតដែលមិនចូលរួមការប្រកួតអូឡាំពិក ដែលក្នុងនោះរួមមាន៖ Maria Sharapova ជាប់ពិន័យ , កីឡាការីនី Victoria Azarenka មានផ្ទៃពោះ កីឡាការីនី Simona Halep និងកីឡាការីនី Karolina Pliskova ក៏មិនបានចូលរួមផងដែរ៕

Belinda Bencic

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត