កម្ពុជារកបានមេដាយសំរិទ្ធ ១គ្រឿងហើយ លើប្រភេទកីឡាវាយកូនឃ្លីលើតុ

គឹមហុក July 25, 2016


ខេត្តឈៀងម៉ៃ(ថៃ)៖ លោកមាស សារ៉េត មន្ត្រីព័ត៌មានរបស់អគ្គនាយកដ្ឋានកីឡាបានរាយការណ៍ពីខេត្តឈៀងម៉ៃ មកថាក្នុងព្រឹត្តិការណ៍ The 8th School Games លើប្រភេទកីឡាវាយកូនឃ្លីលើតុរបស់កម្ពុជារកបានមេដាយសំរិទ្ធ ១ គ្រឿងហើយ ។

ក្នុងការប្រកួតកាលពីថ្ងៃទី២៤ កក្កដា ម្សិលមិញនេះ លើវិញ្ញាសាជាក្រុមបុរសដែលមានកីឡាករសឹង តុលា, អ៊ុន មាសម្បត្តិ, សំណាង វីរៈបុត្រ និង កីឡាករទៀ ហុកលី ដែលពួកគេជាអ្នកដណ្ដើមបានមេដាយសំរិទ្ធ ១ គ្រឿងនៅក្នុងការចូលរួមប្រកួតជាលើកដំបូងនេះ នៅខេត្តឈៀងម៉ៃ។

សម្រាប់ព្រឹត្តិការណ៍នេះក៏មានវត្តមាន ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និង ឯកឧត្តមព្រំ ប៊ុណ្ណយី នាយបេសកកម្មរបស់កម្ពុជា បានទៅចូលរួមទស្សនាការប្រកួតផ្ទាល់តែម្ដង ។

ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានសហព័ន្ធកីឡានិស្សិតកម្ពុជាបានអញ្ជើញទៅសួរសុខទុក្ខដល់ប្រតិភូកីឡាកម្ពុជានៅសណ្ឋាគារ Holiday Gaden។ អ្វីដែលឯកឧត្តមយកចិត្តទុកដាក់ខ្លាំងនោះគឺការហូបចុក និង សុខភាព និងភាពថ្លៃថ្នូររបស់កីឡាករ ។

Medal-B

Medal

Medal-A

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត