រដ្ឋមន្ត្រីក្រសួងអប់រំជួបសំណេះសំណាលជាមួយអត្តពលិកដែលត្រូវចេញទៅប្រកួតនៅបរទេស

នូ មករា July 20, 2016


ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែកក្កដាកន្លងទៅ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានជួបសំណេះសំណាល និងជូនពរដល់កីឡាករ-កីឡាការិនីដែលត្រូវចេញទៅហាត់នៅប្រទេសវៀតណាមដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេខ្សាច់អាស៊ី (ASIAN Beach Games)  និង កីឡាករ-កីឡាការិនីដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ The 8 th ASEAN School Games នៅឈៀងម៉ៃប្រទេសថៃដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

13718750_865003320270552_5261864926825255444_n

ដោយអត្តពលិកត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ The 8 th ASEAN School Games នៅឈៀងម៉ៃនោះមាន៤ ប្រភេទកីឡាគឺវាយកូនឃ្លីលើតុមានកីឡាករ៤រូបកីឡាការិនី១រូបដែលពួកគេនឹងប្រកួតលើវិញ្ញាសាម្នាក់ទល់ម្នាក់, បុរស២នាក់ទល់២នាក់, ប្រកួតជាក្រុម(បុរស) និងប្រកួតជាក្រុមចម្រុះ(Team Mix) ។ រីឯ ប្រភេទកីឡាវាយកូនបាល់ដែលមានកីឡាករ ៤ រូបនោះនឹងប្រកួតវិញ្ញាសាម្នាក់ទល់ម្នាក់បុរស, ២នាក់ទល់២នាក់បុរស និង ប្រកួតជាក្រុម(បុរស)។ ចំណែកប្រភេទកីឡាហែលទឹកដែលមានកីឡាករ ២រូប និង កីឡាការិនី ២រូបនោះ នឹងប្រកួតលើវិញ្ញាសាហែលរបៀបសេរីបុរស ៥០ម៉ែត្រ, មេអំបៅបុរស ៥០ម៉ែត្រ ហែលរបៀបកង្កែបបុរសចម្ងាយ៥០ម៉ែត្រ-១០០ម៉ែត្រ និង ២០០ម៉ែត្រ។ ចំពោះនារីប្រកួតលើវិញ្ញាសា៥០ម៉ែត្រ និង ១០០ម៉ែត្ររបៀបសេរី , ហែលរបៀបកង្កែបនារីចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង ២០០ម៉ែត្រ។ សម្រាប់ប្រភេទកីឡាវាយសីមានកីឡាករ ៤រូប និង កីឡាការិនី ២ រូបដែលប្រកួតវិញ្ញាសាវាយគូបុរស-វាយទោលបុរស, វាយគូនារី-វាយទោលនារី ប្រកួតជាក្រុមបុរស និង ប្រកួតជាក្រុមចម្រុះ(Team Mix) ។ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿចិត្តថានៅក្នុងព្រឹត្តិការណ៍ The 8 th ASEAN School Games នេះកម្ពុជានឹងទទួលបានលទ្ធផលល្អដូចក្នុងព្រឹត្តិការណ៍ ASEAN University Games ជាមិនខាន ។

13692719_865005486937002_4853118903277264916_n

ដោយឡែក ចំពោះកីឡាចំនួន ៤ប្រភេទដែលត្រូវចេញទៅហាត់នៅប្រទេសវៀតណាមនោះគឺហាត់រយៈពេល ២ខែដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍The 5 th ASIAN Beach Games នៅទីក្រុងដាណាំងប្រទេសវៀតណាមហើយកីឡាទាំង ៤ ប្រភេទនោះមានអត្តពលកម្មមាន ២ រូប និងគ្រូបង្វឹក ១ រូប ប្រភេទកីឡាវ៉ូវីណាមមានកីឡាករ ៧រូប កីឡាការិនី ៣រូប និង គ្រូបង្វឹក ១កីឡាបាល់ទះឆ្នេសខ្សាច់មានកីឡាករ ២ រូប និង គ្រូបង្វឹក ១ រូប ។មួយប្រភេទកីឡាទៀតគឺកីឡាប្រណាំងទោចក្រយានដេលមានកីឡាករ ១ រូប និង គ្រូបង្វឹក ១រូប  ដោយពួកគេត្រូវចេញដំណើរទៅហាត់ពីថ្ងៃទី២០ ខែកក្កដារហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកាទើបត្រឡប់មកវិញ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត