Andriy Shevchenko ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ​អ៊ុយក្រែន​

លី រិទ្ធី July 17, 2016


សហព័ន្ធបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន បានតែងតាំងអតីតខ្សែប្រយុទ្ធរបស់ក្លឹប AC Milan និងក្លឹប Chelsea កីឡាករ Andriy Shevchenko ជាគ្រូបង្វឹកក្រុមជម្រើសជាតិ អ៊ុយក្រែន។

អ្នកចាត់ការទូទៅថ្មីដែលមានវ័យ ៣៩ ឆ្នាំថ្មីរូបនេះធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ១១១ ដង នឹងត្រូវជំនួសតំណែងលោក Mykhaylo Fomenko ដែលដឹកនាំក្រុមជម្រើសជាតិ រយៈពេល៤ ឆ្នាំបញ្ចប់ដោយបានដឹកនាំក្រុមចេញពីការប្រកួតទ្វីប អឺរ៉ុប ២០១៦ ត្រឹមវគ្គជម្រុះពូ។

បុរសដែលធ្លាប់លេងឲ្យ AC Milan និងChelsea រូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ១១១ ប្រកួត ស៊ុតបញ្ចូលទីបាន ៤៨គ្រាប់។ Shevchenko មិនដែលមានបទពិសោធន៍ធ្វើគ្រូបង្វឹក ឬអ្នកចាត់ការទូទៅ នោះទេ តែយ៉ាងណាក៏ដោយលោក គឺជាជំនួយការ អតីតគ្រូបង្វឹកអ៊ុយក្រែនកាលពីប្រកួតអឺរ៉ូ។

Andriy Shevchenko គឺជាំជំនួយការរបស់លោក Mykhaylo Fomenko ដោយពួកគេចាញ់ការប្រកួតជាមួយក្រុម អាល្លឺម៉ង់ អែកឡង់ខាងជើង និង ប៉ូឡូញ។

អតីតកីឡាកររបស់ក្លឹប Dynamo Kyiv ដែលបានចូលនិវត្តន៍នៅឆ្នាំ ២០១២ មិនដែលទទួលបានតំណាងជាអ្នកចាត់ការទូទៅនោះទេ។

កីឡាករ Andriy Shevchenko ជាកីឡាករដែលរកបានគ្រាប់ ៤៨ គ្រាប់ ក្លាយជាប្រធានក្រុមលើកដំបូងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដំបូងនៅក្នុងការប្រកួត World Cup ២០០៦។

អ្នកចាត់ការទូទៅថ្មី Andriy Shevchenko បានចុះកុងត្រារយៈពេល ២ ឆ្នាំ ជាមួយនឹងឱកាសក្នុងការបន្តរយៈពេល ២ ឆ្នាំទៀត។

អតីតខ្សែការពារ សញ្ជាតិ អ៊ីតាលី Mauro Tassotti ព្រមទាំងអតីតគ្រូបង្វឹងក្លឹប Dynamo លោក Raul Riancho នឹងចូលរួមជាក្រុមការងារជាមួយ Andriy Shevchenko។

ក្រុមជម្រើសជាតិ អ៊ុយក្រែន នឹងចាប់ផ្តើមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨  ដោយត្រូវប្រកួតនៅក្នុងទឹកដីខ្លួនឯកជាមួយក្រុមជម្រើសជាតិ អ៊ីស្លង់ នាខែកញ្ញា ខាងមុខ។ ក្រុមទាំងពីស្ថិតនៅក្នុងពូល I ជាមួយក្រុមជម្រើសជាតិ ក្រូអាត ទួរគី ហ្វាំងឡង់ និងកូសូវ៉ូ៕

Andriy Shevchenko

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត