ក្លឹប Muangthong ទិញអតីតខ្សែប្រយុទ្ធរបស់ក្លឹប NEWCASTLE

លី រិទ្ធី July 17, 2016


ក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃ Thai League ក្លឹប Muangthong បានចុះកុងត្រារួចរាល់ក្នុងការទិញអតីតខ្សែប្រយុទ្ធរបស់ក្លឹប Newcastle United កីឡាករ Xisco។

ក្លឹប Muangthong បានធ្វើឲ្យអ្នកគាំទ្រនៅលីកំពូលនៃប្រទេសថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានការទិញកីឡាករដ៏ល្អរូបនេះមុននឹងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលបញ្ចប់។ ពួកគេបានទិញយកខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ សញ្ជាតិ អេស្ប៉ាញ កីឡាករ Xisco ពីក្លឹប Córdoba នៅ Segunda Liga។ កីឡាកររូបនេះនឹងមកដល់ប្រទេសថៃក្នុងពេលឆាប់ៗនេះ។

កីឡាករ Francisco Jiménez Tejada ដែលអ្នកទាំងអស់ហៅថា Xisco នោះបានហ្វឹកហាត់ជាមួយប្រព័ទ្ធយុវជនរបស់ក្លឹប Deportivo La Coruña youth ។ កីឡាកររូបនេះបានផ្លាស់ប្តូរទៅលើេងឲ្យក្លឹប Newcastle United នៅលីកកំពូល English Premier League កាលពីឆ្នាំ ២០០៨ មុននឹងត្រលប់មកអេស្ប៉ាញមក។ កីឡាករ Xisco កាលពីពេលថ្មីៗនេះលេងឲ្យក្លឹប Córdoba ដោយបង្ហាញខ្លួនបាន ៣៤ ប្រកួត ហើតរកបាន ១១ គ្រាប់នៅរដូវកាលមុន៕

Xisco

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត