ប៉េតង់រកបានមេដាយ២ បន្ថែមទៀតពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននៅសិង្ហបុរី

នូ មករា July 16, 2016


សិង្ហបុរី៖ ក្នុងព្រឹត្តិការណ៍ ASEAN University Games លើកទី១៨ នៅប្រទេសសិង្ហបូរីដែលកំពុងប្រព្រឹត្តទៅនោះ កីឡាប៉េតង់កម្ពុជាបានដណ្តើមយកមេដាយប្រាក់ ១គ្រឿង និង សំរិទ្ធ ១គ្រឿងបន្ថែមទៀតពីព្រឹត្តិការណ៍នេះ។

13681052_862948477142703_510472826265196973_n

ដោយលើប្រភេទវិញ្ញាសាឯកត្តជននារី ប្រទេសថៃដណ្ដើមបានមេដាយមាស រីឯកីឡាការិនីកម្ពុជាឌួង ឌីណាដណ្ដើមបានមេដាយប្រាក់ ហើយឡាវដណ្ដើមបានមេដាយសំរិទ្ធ ។ ចំពោះវិញ្ញាសាឯកត្តជនបុរសប្រទេសថៃដណ្ដើមបានមេដាយមាសដែរ ឡាវដណ្ដើមបានមេដាយប្រាក់ ស្របពេលដែលកីឡាករ កម្ពុជាកឹម ចាន់វាសនាដណ្ដើមបានមេដាយសំរិទ្ធ ។

ឮ

នេះជាមេដាយទី៤ ហើយដែលកីឡាប៉េតង់កម្ពុជាដណ្ដើមបាននៅក្នុងការប្រកួត ASEAN University Games នេះក្នុងនោះដែរកីឡាការិនីឌួង ឌីណា បានមេដាយមាសមួយគ្រឿងលើវិញ្ញាសាវាយយកពិន្ទុ(Shooting) និងកីឡាករសៅ សុភារ៉ាន់ ក៏បានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុនេះដែរ៕

photo_2016-07-14_16-58-12 [800x600]nee

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត