Fifa rankings: ក្រុមជម្រើសជាតិ វែលស៍ ឡើងមកឈពីលើក្រុមជម្រើសជាតិ អង់គ្លេស 

លី រិទ្ធី July 15, 2016


ក្រុមជម្រើសជាតិ វែលស៍ បានឡើងចំណាត់ថ្នាក់ FIFA មកលើក្រុមជម្រើសជាតិ អង់គ្លេស ដោយឡើងមកឈនៅលេខ ១១ នៃ Fifa world rankings បន្ទាប់ពីបានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Euro 2016។

ក្រោមការដឹកនាំរបស់លោក Chris Coleman ក្រុមជម្រើសជាតិ វែលស៍ បានឡើងរហូតដល់ទៅ ១៥ ចំណាតថ្នាក់ ដោយឈនៅពីលើក្រុមជម្រើសជាតិ អង់គ្លេស ២ លេខ ដែលបានចាញ់ក្រុមជម្រើសជាតិ អ៊ីស្លង់ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ នេះគឺជាការបង្ហាញទម្រង់លេងយ៉ាងរបស់ក្រុមជម្រើសជាតិ វែលស៍ ក៏ទោះបីជាក្រុមនេះបានត្រឹមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។

Wales National Team

ចំណែកឯក្រុមជម្រើសជាតិ អ៊ីស្លង់ វិញក្រោយបានបង្ហាញទម្រង់ល្អមិនចាញ់ក្រុមជម្រើសជាតិ វែលស៍ នោះបានជួយឲ្យក្រុមខ្លួនឡើងរហូតដល់ទៅ ១២ ចំណាត់ថ្នាក់ មកឈនៅលេខ ២២។

រីឯក្រុមកំពូលទាំង ៥ គឺមិនមានការផ្លាស់ប្តូរនោះទេ ក្រោយក្រុមជម្រើសជាតិ អាហ្សង់ទីន ឈលេខ ១ បន្ទាប់មកគឺក្រុមជម្រើសជាតិ ប៊ែលហ្សិក កូឡុំប៊ី អាល្លឺម៉ង់ និង ឈីលី។

ចំណែកឯកជើងឯកទ្វីបអឺរ៉ុប ២០១៦ ក្រុមម្រើជាតិ ប៉ទុយហ្គាលវិញឡើង ២ ចំណាត់ថ្នាក់មកឈនៅលេខ ៦ និងក្រុមម្ចាស់ផ្ទះបារាំង ឡើង ១០ ចំណាត់ថ្នាក់មកឈនៅលេខ ៧។ ខាងក្រោមជាតារាងចំណាត់ថ្នាក់ក្រុមទាំងកំពូលទាំង ១០ ដែលមានដូចខាងក្រោម៕

Screen Shot 2016-07-14 at 8.02.36 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC  Sports

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត