លោក Jurgen Klopp ប្រាប់កីឡាករ Mario Balotelli អាចរកក្លឹបថ្មីបាន!

លី រិទ្ធី July 14, 2016


អ្នកចាត់ការទូទៅក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានប្រាប់ខ្សែប្រយុទ្ធ សញ្ជាតិ អ៊ីតាលី Mario Balotelli ថាអាចរកក្លឹបថ្មីបាន។

កីឡាករសញ្ជាតិ អ៊ីតាលី វ័យ ២៥ ឆ្នាំបានចំណាយមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប AC Milan កាលពីរដូវកាលមុន ប៉ុន្តែឥលូវបានត្រលប់មកក្លឹប Liverpool ដើម្បីហ្វឹកហាត់ត្រៀមរដូវកាលថ្មី។

អតីតខ្សែប្រយុទ្ធក្លឹប Manchester City រកបាន ៤ គ្រាប់ឲ្យក្លឹប Liverpool បន្ទាប់ពីបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១៤។

លោក Klopp បាននិយាយថា៖ “កីឡាកររូបនេះឥលូវនេះគឺមិនត្រូវប្រជែងដំណែងជាកីឡាករ ៤ ឬ ៥ នាក់នោះទេ។ ដូចនេះយើងត្រូវការដំណោះស្រាយ។ ប្រាកដជាមានក្លឹបណាមួយដែលនឹងរីករាយក្នុងទទួលយកកីឡាករ Mario Balotelli។”

គួរបញ្ជាក់ផងដែរថា កីឡាករ Balotelli រកបាន ៣ គ្រាប់ក្នុងារប្រកួត ២៣ ប្រកួតក្នុងការខ្ចីជើងនៅក្លឹបដែលមានមូលដ្ឋាននៅ San Siro កាលពីរដូវកាលមុន ហើយក៏មិនបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករទៅលេង Euro 2016 ជាមួយក្រុមជម្រើសជាតិ អ៊ីតាលី ផងដែរ៕

Mario Balotelli

ប្រែសម្រួលដោយៈ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត