Rio 2016: កីឡាករ និងកីឡាការីនី ដែលតំណាងឲ្យប្រទេស អង់គ្លេស ក្នុងវិញ្ញាសារ កូនហ្គោល

លី រិទ្ធី July 14, 2016


កីឡាការីនី Charley Hull គឺជាកីឡាករដែលមានវ័យក្មេងជាងគេនៅក្នុងក្រុមវាយកូនហ្គោល ដែលតំណាងឲ្យប្រទេស អង់គ្លេស ទៅចូលរួមការប្រកួតអូឡាំពិក នៅទីក្រុង Rio ដែលរួមមាន កីឡាករ Justin Rose, កីឡាករ Danny Willett និងកីឡាការីនី Catriona Matthew។

កីឡាការីនី Hull វ័យ ២០ ឆ្នាំ នឹងចូលរួមប្រកួតជាមួយកីឡាការីនីអតីតជើងឯក British Open កីឡាការីនី Matthew វ័យ ៤៦ ឆ្នាំក្នុងវិញ្ញាសារផ្នែកនារី ដែលឡើងនៅថ្ងៃទី ៥ សីហា ខាងមុខ។

charley-hull

កីឡាការីនី Charley Hull

Catriona Matthew

កីឡាការីនី Catriona Matthew

ចំណែកជើងឯក Masters champion កីឡាករ Willett វ័យ ២៨ ឆ្នាំ និងជើងឯក US Open កីឡាករ Rose វ័យ ៣៥ ឆ្នាំ នឹងចូលរួមប្រកួតក្នុងវិញ្ញាសារផ្នែកបុរស men’s 72-hole strokeplay។

ការប្រកួតអូឡាំពិកនៅទីក្រុង Rio នេះគឹលើកទី៣ ដែលការប្រកួតវាយកូនហ្គោលត្រូវបានដាក់បញ្ជូលជាវិញ្ញសារប្រកួតឡើងវិញ ក្រោយការប្រកួតលើកដំបូងគឺនៅ St Louis ឆ្នាំ ១៩០៤។

គួរបញ្ជាក់ផងដែរថា កីឡាករកំពូល ៤ រូបដែលក្នុងនោះមាន Jason Day, Dustin Johnson, Jordan Spieth និង Rory McIlroy សុទ្ធតែបានដកខ្លួនចេញពីការប្រកួតដោយសារតែការព្រួបារម្ភពីជម្ងឺ Zika virus៕

Danny-willett

 កីឡាករ Danny Willett

justin rose

កីឡាករ Justin Rose

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត