ដឹងទេ! កីឡាករល្បីៗ ១០រូបដែលលេងឲ្យប៉ទុយហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រ ​Euro សុទ្ធតែមកពី…

លី រិទ្ធី July 13, 2016


ក្នុងការទទួលបានជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសបារាំង មានចំនុចមួយដែលហាក់ដូចជាមើលរំលងនោះគឺ ក្រុមជម្រើសជាតិប៉ទុយហ្គាល់ គួរតែផ្តល់ការកោតសរសើរដល់ក្រុម Sporting Lisbon ដែលបានបង្វឹកកីឡាករល្អៗជាច្រើនសម្រាប់ជួយដល់ក្រុមជម្រើសជាតិ។

Cristiano Ronaldo

គួររំលឹកថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប រវាងក្រុមជម្រើសជាតិបារាំង ជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល់នោះ ក្នុងចំណោមកីឡាករ ១៤ រូបដែលក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ មានកីឡាករ ១០ រូបសុទ្ធតែចេញពីថ្នាលយុវជនរបស់ក្លឹប Sporting Lisbon។ កីឡាករទាំង ១០ រូបនោះមានដូចជា៖ កីឡាករ Cristiano Ronaldo, Nani, Ricardo Quaresma, Joao Moutinho, Jose Fonte, Cedric Soares , Rui Patricio, William Carvalho, Joao Mario និងកីឡាករ Adrien Silva។

3631A99400000578-3686196-image-m-49_1468324186788

សូមបញ្ជាក់ផងដែរថា ថ្នាលបណ្តុះយុវជនរបស់ក្លឹប Sporting ត្រូវបានគេដឹងថាបានផ្តោតការយកចិត្តទុកដាក់ក្នុងការបង្វឹកដល់យុវជនប្រកដោយសមត្ថភាព ហើយមានកីឡាករល្បីៗជាច្រើនរូបមានប្រភពមកពីក្លឹបមួយនេះដូចជាកីឡាករ Luis Figo, Eric Dier និង Simao ជាដើម។ ជាមួយគ្នានេះដែរ ក្លឹបបាល់ទាត់មួយនេះត្រូវបានចាត់ទុកថាជាក្លឹបមួយដែលមានភាពជោគជ័យជាងគេក្នុងការបង្វឹកកីឡាករយុវជននៅប្រទេសប៉ទុយហ្គាល់៕
Nani

3631AB6900000578-3686196-image-a-47_1468324179704

3631AD3600000578-3686196-image-a-46_1468324165643

3631AE2D00000578-3686196-image-a-45_1468324157454

3631AF8900000578-3686196-image-a-44_1468324153905

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត