ជំនួបរវាង Amir Khan ​និង Saul Alvarez នឹងអង្រួនពិភពប្រដាល់នៅថ្ងៃសៅរ៍នេះ!

កំពូលអ្នកប្រដាល់ដ៏ល្បីល្បាញរបស់អង់គ្លេស Amir Khan នឹងបង្ហាញខ្លួនលើនៅសង្វៀនដើម្បីដណ្តើមខ្សែក្រវាត់ WBC ក្នុងប្រភេទទម្ងន់ welterweight ជាមួយអ្នកប្រដាល់មិុកស៊ិកកូ Saul Alvarez នាថ្ងៃសៅរ៍ ទី៧ ខែឧសភា ខាងមុខនេះ (ត្រូវនឹងថ្ងៃអាទិត្យ ម៉ោង ៨ព្រឹកម៉ោងនៅកម្ពុជា) នៅសណ្ឋាគារ និងកាស៊ីណូ MGM Grand Las Vegas ក្នុងទីក្រុងឡាសវេហ្កាសរបស់សហរដ្ឋអាម៉េរិគ។ ការប្រកួតនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំឆ្នាំ២០១៦ ក្រោមក្រសែភ្នែករបស់ទស្សនិករាប់លាននាក់នៅជុំវិញពិភពលោកបន្ទាប់ពីកីឡាករជើងខ្លាំងវ័យ ២៩ឆ្នាំរបស់អង់គ្លេសរូបនេះបានបរាជ័យនៅក្នុងការប៉ងចង់ប្រកួតជាមួយកីឡាករ Floyd Mayweather និង Manny Pacquiao នោះ។

មានប្រវត្តិជាកីឡាករដ៏មានប្រជាប្រិយ និងជោគជ័យតាំងពីបានឈ្នះមេដាយប្រាក់ក្នុងការប្រកួតកីឡាអូឡាំពិកពិភពលោកនៅក្នុងអាយុត្រឹមតែ១៧ឆ្នាំរួចមក Amir Khan បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺក្នុងពិភពកីឡាប្រដាល់និងកំពុងតែកាន់កាប់ខ្សែក្រវាត់ពីរស្ថាប័នរួមគ្នាគឺ WBA និង IBF នៅក្នុងដៃខណៈដែល Saul Alvarez ក៏ជាកីឡាករដ៏លេចធ្លោម្នាក់ដែលមានប្រវត្តិបរាជ័យតែម្តងប៉ុណ្ណោះនៅក្នុងអាជីពរបស់ខ្លួន៕

maxresdefault (1)

Boxing - Amir Khan v Devon Alexander WBC Silver Welterweight Title - MGM Grand Garden Arena, Las Vegas, Nevada, United States of America - 13/12/14 Amir Khan (L) in action against Devon Alexander Mandatory Credit: Action Images / Jason Cairnduff Livepic EDITORIAL USE ONLY.

កីឡាករ Amir Khan (ឆ្វេង)

amir khan canelo alvarez1

កីឡាករ Saul Alvarez (ឆ្វេង)

មតិយោបល់

Sponsor

អត្ថបទថ្មីៗ