គ្រូបង្វឹកមីយ៉ាន់ម៉ា៖ «យើងនឹងអាចឈរនៅកំពូលតារាងនៃពូល B ក្នុងការប្រកួត AFF Suzuki Cup 2016 នេះ!»

យ៉ង់ហ្គូន៖ លោក Gerd Zeise គ្រូបង្វឹកក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាដែលស្ថិតនៅពូល B ជាមួយកម្ពុជាដែរនោះបានលើកឡើងថា ក្រុមរបស់លោកនឹងបង្កើតនូវភាពភ្ញាក់ផ្អើលក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ លោកបានបន្ថែមថា៖«យើងនឹងធ្វើបានល្អ យ៉ាងហោចណាស់គឺដូចជាអ្វីដែលបានកើតឡើងនៅឆ្នាំ២០០៤ ជាពេលដែលក្រុមមីយ៉ាន់ម៉ាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ ៤នោះ»។

Myanmar vs Yemen during the 2014 AFC U19 Mens Championship group A match on October 09, 2014 at the Thuwunna Stadium, in Yangon, Myanmar. Photo by World Sport Group

គ្រូបង្វឹកអាល្លឺម៉ង់ដ៏រូបនេះបានបន្ថែមថា៖ «ខ្ញុុំជឿជាក់ថា មីយ៉ាន់ម៉ានឹងអាចឈរនៅកំពូលតារាងនៃពូល B ក្នុងការប្រកួតឆ្នាំនេះ! ពិតណាស់វាគឺជាការប្រកួតដ៏តានតឹងមួយសម្រាប់យើង ព្រោះក្រុមទាំងអស់សុទ្ធតែមានចំនុចខ្លាំងរៀងៗខ្លួន ហើយខ្ញុំគិតថា វៀតណាមគឺជាគូប្រកួតខ្លាំងជាងគេក្នុងពូលនេះព្រោះពួកគេមានបច្ចេកទេសខ្ពស់នៅលើទីលាន ប៉ុន្តែពួកគេក៏ត្រូវរៀបចំយុទ្ធសាស្ត្រដើម្បីប្រយុទ្ធជាមួយក្រុមខ្លាំងផ្សេងទៀតដែរដូចជាម៉ាឡេសុី និង កម្ពុជាដែលជាជ័យលាភីនៃវគ្គជម្រុះដំបូងនោះ។»

myanmar1

គួររំលឹកថា ក្នុងដំណាក់កាលនៃការត្រៀមខ្លួនប្រកួតពាន AFF Suzuki Cup 2016 នេះក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានបោះជំរុំហ្វឹកហាត់រយៈពេល ៦ សប្តាហ៍នៅទ្វីបអឺរ៉ុបដោយបានប្រកួតមិត្តភាពជាមួយក្រុមនានានៅតាមប្រទេសហូឡង់ បែលហ្សិក សុីប និង អុីតាលី ជាដើម។ ចំពោះការប្រកួតវគ្គជម្រុះតាមពូលវិញក្រុមម្ចាស់ផ្ទះនេះនឹងត្រូវជួបក្រុមវៀតណាមនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា នៅកីឡដ្ឋាន Thuwanna Stadium ក្នុងរដ្ឋធានីយ៉ង់ហ្គូន។ មួយវិញទៀត គ្រូបង្វឹករូបនេះហើយដែលធ្លាប់បានប្រកាសជាសាធារណៈនាពេលកន្លងមកថា លោកមើលឃើញយ៉ាងច្បាស់ថា ក្រុមជម្រើសជាតិកម្ពុជានឹងបានឆ្លងផុតវគ្គជម្រុះដោយជោគជ័យហើយឡើងមកចូលរួមក្នុងពូល B ជាមួយមីយ៉ាន់ម៉ា វៀតណាម និង ម៉ាឡេសុីជាក់ជាមិនខាន៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ