លីកកំពូលកម្ពុជា៖ ប៉ូលិស បំបែកកំណត់ត្រាឈ្នះលើកដំបូង លើក្រុមស្វាយរៀង ១-០

គឹមហុក July 9, 2016


ភ្នំពេញ៖ ទីបំផុតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) បានស្គាល់ព់ជ័យជម្នះលើកដំបូង នៅក្នុងការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា(MCL) រដូវកាលថ្មីនេះហើយ ក្រោយយកឈ្នះលើក្រុមក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-០ នៃប្រកួតទី១២ របស់ខ្លួន នៅលើទីលានកីឡដ្ឋានវេស្ទើន នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ ។ ជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺធ្វើសម្រេចដោយកីឡាករបរទេស Michael នៅនាទីទី ១៧ បន្ទាប់មកទើបក្រុមរះខ័នរាជស្វាយរៀង ព្យាយាមវាយបកជាខ្លាំងនៅចុងតង់ទី១ និងតង់ទី២ ប៉ុន្តែមិនអាចសម្រេចបំណងបំប៉ោងសំណាញទីក្រុមប៉ូលិវិញបានឡើយ ។ អាស្រ័យហេតុនេះ លទ្ធផលចប់ការប្រកួតក៏បានទៅក្រុមប៉ូលិសតែម្តង ជាមួយលទ្ធផល ១-០ ។ គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមប៉ូលិស ក្នុងចំណោម ១២ប្រកួត ឈ្នះ១ ស្មើ៥ និងចាញ់៦ ប៉ុន្តែជ័យជម្នះនេះ បានជួយឲ្យប៉ូលិសគេវផុតពីបាតតារាង មកឈរលេខរៀងទី៨មាន ៨ពិន្ទុ ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង រក្សាតំណែងលេខ៣ ក្នុងតារាងដដែល ដោយ ១២ប្រកួតឈ្នះ៧ ស្មើ១ និងចាញ់៤ មាន ២២ពិន្ទុ ៕

ខាងក្រោមនេះជាវីដេអូ Highlight សម្រាប់ការប្រកួតនេះ៖


អត្ថបទ៖ បុត្រា
វីដេអូ៖ BTV Cambodia

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត