ដឹងអត់! ខ្ទង់ចំណាយការពារជាតិកើនឡើងទ្វេដងដើម្បីក្លាយជាក្រុមខ្លាំងនៅរដូវកាលនេះ

នូ មករា July 8, 2016


ភ្នំពេញ៖ នៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា (MCL) រដូវកាលថ្មីនេះ អ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងចំពោះភាពរីកចម្រើន និងទម្រង់លេងដ៏ល្អរបស់ក្រុមក្រសួងការពារជាតិ បន្ទាប់ពីក្រុមទើបលើកពាន Hun Sen Cup ឆ្នាំ២០១៦នេះ បាននាំចូលកីឡាកូរ៉េខាងជើង ៤រូបស្ទើមិនគួរឲ្យជឿ ទន្ទឹមជាមួយភាពរីកចម្រើនគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក ខូវ ឆាយ បានទម្លាយឲ្យដឹងថា ការចំណាយក៏អស់ច្រើនជាងឆ្នាំមុនដែរ។

13438860_1760392794198221_920832844022534083_n

លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ បានឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា ឆ្នាំនេះជាការពិតក្លឹបបានចំណាយច្រើនដើម្បីសម្រេចគោលដៅធំៗមួយចំនួន រួមមានការដណ្ដើមតំណែងជើងឯកពាន Hun Sen Cup លើកទី១០ ដែលទើបធ្វើបានសម្រេចកាលពីពេលថ្មីៗកន្លងទៅក៏ដូចជាការត្រៀមប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលថ្មីនេះដើម្បីមានឱកាសចេញទៅប្រកួតលើឆាកអន្ដរជាតិផងដែរ។

13516695_487405091457022_8876122602282906407_n

ប៉ុន្ដែទោះជាបែបនេះក្ដីលោក ខូវ ឆាយ មិនបានបញ្ជាក់ពីខ្ទង់ចំណាយច្បាស់លាស់ដែលនាំឲ្យក្លឹបមានរីកចម្រើនខ្លាំងក្នុងរដូវកាលនេះឡើយ គ្រាន់តែលោកថាការចំណាយកើនឡើងច្រើនជាងឆ្នាំមុនៗ ។ លោកនិយាយថា៖ «ការចំណាយខ្ញុំមិនអាចបង្ហាញអស់ទេ ប៉ុន្ដែការចំណាយកើនជាងឆ្នាំមុន ២ដង ដោយយើងចង់ពង្រឹងដើម្បីឈានទៅរកការដណ្ដើមជើងឯក ។ ម្យ៉ាងយើងចង់ពង្រឹងក្លឹបរបស់យើងឲ្យមានលទ្ធភាពដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិទៀត មិនមែនត្រឹមតែក្នុងស្រុកនោះទេ»។

13606728_1760391424198358_5981525638046104486_n

លោកបន្ដថា៖ «ជាមួយនឹងភាពជោគជ័យក្នុងការប្រកួតជើងទី១ កន្លងទៅ មានក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ចង់ក្លាយជាដៃគូសហការជាមួយក្រសួងការពារជាតិ។ ទន្ទឹមជាមួយគ្នានេះការគាំទ្រពីសំណាក់មហាជន ក៏មានការកើនឡើងដែរ ។ ដូច្នេះឆ្នាំក្រោយ ប្រសិនបើក្លិបរកជំនូលបានច្រើនក្លឹបនឹងបន្ថែមប្រាក់ចំណូលដល់កីឡាករ ក៏ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អប្រសើរទៀតដើម្បីជំរុញក្លឹបនេះឲ្យមានសមត្ថភាពប្រហាក់ប្រហែលនឹងក្លឹបអាជីពនៅវៀតណាម និងប្រទេសថៃ» ។

13533005_1760391400865027_8968290759965195381_n

គួរបញ្ជាក់ថា រដូវកាលថ្មីនេះ ក្រុមក្រសួងការពារជាតិ បានឆ្លងកាត់ប្រកួតអស់ ១១សប្ដាហ៍មកហើយ ក្នុងនោះធ្លាប់ដណ្ដើមបានជ័យជម្នះ៩ប្រកួត និងបរាជ័យ ២ដង គឺចាញ់ក្រុមភ្នំពេញក្រោន និងចាញ់ក្រុមណាហ្គាវើល កាលពីពេលថ្មីៗកន្លងទៅទើបធ្វើឲ្យក្រុមនេះធ្លាក់មកឈរលេខ២ មាន ២៧ពិន្ទុ ក្រោមក្រុមបឹងកេតអង្គរ ដែលមាន ៣០ពិន្ទុឈរកំពូលតារាង ។

13599877_1760390964198404_11959488385182150_n

ដោយឡែកកីឡាករកូរ៉េខាងជើង ៤រូប ដែលជួយក្រុមការពារជាតិ បង្កព្យុះភ្លៀងក្នុងរដូវកាលថ្មីនេះ គឺមានកីឡាករ Kim Kyong Hun, Choe Myong Ho, Jang Song Hyok និងកីឡាករ Ri Hyok Chol រួមទាំងធនធានកីឡាករល្អៗក្នុងស្រុកជាច្រើននាក់ទៀត ។

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត