ចាន់ វឌ្ឍនាកា ឬ​ Choe Myong Ho ដែលនឹងក្លាយជាម្ចាស់ស្បែកជើងមាសឆ្នាំនេះ?

នូ មករា June 27, 2016


ភ្នំពេញ៖ រាប់បណ្ដោះអាសន្នសិនត្រឹមសប្ដាហ៍ទី១១ ក្នុងបញ្ជីអ្នកទាត់បាល់បញ្ជូលទីច្រើនជាងគេ (Top Scorers) នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (Metfone Cambodian League) រដូវកាល២០១៦នេះមិនមានការប្រែប្រួលធំដុំនៅឡើយនោះទេ ស្របពេលកីឡាករ ចាន់ វឌ្ឍនាកា ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ រក្សាគ្រាប់បាល់១៥គ្រាប់ដដែល ហើយកីឡាករជនជាតិកូរ៉េខាងជើង Choe Myong Ho របស់ក្រុមក្រសួងការពារជាតិ ១៤ គ្រាប់។

ក្នុងចំណោមគ្រាប់បាល់ទាំង១៥ គ្រាប់របស់កីឡាករ ចាន់ វឌ្ឍនាកា បានទាត់ចូលទីគូប្រកួតចំនួន១៣ គ្រាប់កាលពីជុំទី១ និង ២ គ្រាប់ក្នុងសប្ដាហ៍ទី១០ ដែលជាសប្ដាហ៍ទី១ ជុំទី២។ ១៥ គ្រាប់របស់ម្ចាស់ស្បែកជើងមាសឆ្នាំរូបនេះបានទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ៣គ្រាប់ ស៊ីម៉ាក់ ៣ គ្រាប់ អាស៊ីអឺរ៉ុប ២ គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២ គ្រាប់ ខេមបូឌានថាយហ្គឺរ ១គ្រាប់ទាត់ចូលក្រុមវេស្ទើនភ្នំពេញ ១គ្រាប់ ទាត់ចូលទីក្រុមណាហ្គាវើល ១គ្រាប់ និងចុងក្រោយជុំទី២នេះបានទាត់ចូលទីក្រុមអាស៊ីអឺរ៉ុប ២គ្រាប់។

Chan_Vathanaka_and_his_Golden_Boot_from_2015

ចំណែក ១៤ គ្រាប់របស់កីឡាករ Choe Myong Ho បានបំប៉ោងសំណាញ់ទីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ១ គ្រាប់ ទាត់ចូលក្រុមណាហ្គាវើល ១ គ្រាប់ទាត់ចូលក្រុមវេស្ទើនភ្នំពេញ ៤ គ្រាប់ ទាត់ចូលក្រុមបឹងកេតអង្គរ ១គ្រាប់ ទាត់ចូលក្រុមភ្នំពេញក្រោន ១គ្រាប់ទាត់ចួលទីក្រុមព្រះខ័នរាជស្វាយរៀង ១ គ្រាប់ ទាត់ចូលក្រុមអាស៊ីអឺរ៉ុប ១គ្រាប់ ទាត់ចូលក្រុមស៊ីម៉ាក់ ២គ្រាប់ និងចុងក្រោយទាត់ចូលទីខេមបូឌានថាយហ្គឺរ ២គ្រាប់។

choe

ក្រៅពីកីឡាករ២រូបខាងលើដែលរកគ្រាប់បាល់បានច្រើនជាងគេ គេក៏សង្កេតឃើញកីឡាករ Kipson របស់ព្រះខ័នរាជស្វាយរៀង កីឡាករ Tomoki Muramatsu របស់ខេមបូឌានថាយហ្គឺរ និងកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេតអង្គរ រកបាន៩ គ្រាប់ដូចគ្នា តាមពីក្រោយ ខណៈកីឡាករ Okereke Timothy របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) រកបាន៨ គ្រាប់ខណៈកីឡាករផ្សេងទៀតសុទ្ធតែរកគ្រាប់បាល់ចាប់ពី៦គ្រាប់ចុះក្រោម៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត