FFC សម្រេចបង្កើតការប្រកួតបាល់ទាត់លីគ២ លើកដំបូងនៅកម្ពុជាដោយនឹងមាន១០ ក្រុមចូលរួម

នូ មករា June 23, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបង្កើតឱ្យមានការប្រកួតបាល់ទាត់លីគ២ ជាលើកទី១ នៅកម្ពុជា ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះហើយ ពោលគឺបន្ទាប់ពីលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគ ២០១៦ ត្រូវបានបញ្ចប់ជាស្ថាពរ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា ដើម្បីីឱ្យការប្រកួតលីគ២ លើកទី១ ឆ្នាំ២០១៦ (FFC Second League 2016) បានប្រព្រឹត្តទៅដោយរលូន សហព័ន្ធនឹងរៀបចំឱ្យមានការប្រកួតជម្រុះយក ៤ ក្រុមផ្សេងទៀតមកបង្គ្រប់ជាមួយក្រុមដែលមានសម្រាប់ឱ្យបាន ១០ ក្រុមដើម្បីប្រជែងគ្នាដណ្តើមពានរង្វាន់នេះ។

_MG_1638

យោងតាមការកំណត់ជំហានដំបូងនៃពានរង្វាន់លីគលំដាប់ទី២នេះ សហព័ន្ធធ្លាប់បានលើកឡើងពីរបៀបនៃការកំណត់សមាភាពក្រុមចូលរួម ដោយនឹងធ្វើការជ្រើសរើសយកក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១ តាមមណ្ឌលទាំង៦ ក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន ឬ Hun Sen Cup មកចូលរួម ដោយគិតត្រឹមពេលនេះគណៈកម្មការបានរកឃើញក្រុមទាំង៦នោះហើយមានដូចជា ក្រុមជម្រើសខេត្តកំពង់ស្ពឺលេខ១មកពីពូល A ឬ ហៅថាមណ្ឌលរាជធានី ហើយក្រុមខេត្តស្វាយរៀងលេខ១ មកពីពូល B ឬ មណ្ឌលខាងកើត ស្របពេលក្រុមសៀមរាបអង្គរជាក្រុមលេខ១មកពីមណ្ឌលកណ្ដាល ឬ ពូល C ហើយជម្រើសខេត្តកំពង់ឆ្នាំងជាក្រុមលេខ១មកពីមណ្ឌលខាងលិច ឬ ពូល D ក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុជាជើងខ្លាំងមកពីមណ្ឌលខាងត្បូង ឬ ពូល E និងចុងក្រោយក្រុមខេត្តស្ទឹងត្រែងជាជើងខ្លាំងមកពីមណ្ឌលខាងជើងឬពូលF៕

13522508_1015920801836915_1273422914_n (1)

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត