U-16 កម្ពុជា បន្ត​ជួប U-16 ថៃ នៅ​ល្ងាច​ស្អែក ក្រោយ​ឈ្នះ​យុវជន Chonburi កាលពីម្សិលមិញ

នូ មករា June 23, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានរៀបចំឱ្យក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U-16) ទៅហ្វឹកហាត់និងប្រកួតមិត្តភាពនៅប្រទេសថៃ រយៈពេល១សប្ដាហ៍ដើម្បីពង្រឹងសមត្ថភាពត្រៀមទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U-16 Championship 2016 ក្នុងខែកក្កដា ខាងមុខនេះ។

13466373_878684882258825_5288828400441830542_newwwww

នៅក្នុងរយៈពេលស្នាក់នៅលើទឹកដីនៃប្រទេសជិតខាងមួយនេះដែរ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញក្រុម U-16 ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុម Chonburi U-16 របស់ក្រុមថៃដោយលទ្ធផល ៥ទល់១ ដែលនេះជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកទី២ នៅរាជធានីបាងកក ខណៈកាលពីល្ងាចថ្ងៃច័ន្ទ កន្លងទៅក្រុម U-16 កម្ពុជា បានប្រកួតចាញ់ក្រុម Thonburi U-16 ក្នុងលទ្ធផល ២ទល់០ ក្នុងការប្រកួតមិត្តភាពលើកទី១។ ជ័យជម្នះ៥គ្រាប់របស់ក្រុមកម្ពុជានេះរកបានដោយកីឡាករ សេង ចាន់ធា ៣ គ្រាប់ម្នាក់ឯង ខណៈដែលកីឡាករ សៀន សុភក្ត្រា និង ម៉ៅ ពិសិដ្ឋ រកបានម្នាក់១គ្រាប់ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

13507013_878684878925492_1623525624904080284_newwwww

តាមប្រភពព័ត៌មានមកពីប្រទេសថៃ បានឱ្យដឹងថាក្រុម U-16 កម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុម U-16 ជម្រើសជាតិថៃ នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមិថុនា ស្អែកនេះមុនចេញដំណើរត្រលប់មកកាន់ប្រទេសកំណើតវិញ៕

 

អត្ថបទ៖ សម្បត្តិ

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត