គ្រូណាហ្គាវើលគាំទ្រក្រសួងការពារជាតិក្នុងការនាំចូលកីឡាករកូរ៉េខាងជើងបន្ថែម

នូ មករា June 16, 2016


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានលើកឡើងថា ទន្ទឹមក្រុមក្រសួងការពារជាតិនាំចូលកីឡាករកូរ៉េខាងជើង២រូបន្ថែម នឹងធ្វើឲ្យការប្រកួតពានរង្វាន់មិត្តហ្វូនលីកជើងទី២ កាន់តែមានភាពតានតឹង ប៉ុន្ដែលោកគាំទ្រចំពោះការបន្ថែមសមាជិកថ្មីនេះព្រោះវាគឺជាប្រយោជន៍នៃវិស័យកីឡាបាល់ទាត់កម្ពុជានាថ្ងៃអនាគត។

13428660_566366363535985_1886063704569517464_n

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ កីឡាករកូរ៉េខាងជើង ២រូប រួមមានខ្សែការពារ  Jang Song Hyok និងខ្សែប្រយុទ្ធ Ri Hyok Chol បានធ្វើដំណើរមកដល់កម្ពុជាហើយ ដើម្បីត្រៀមជួយក្រសួងការពារជាតិ នៅក្នុងការប្រកួតជើងទី២ នៃលីកកម្ពុជានាពេលខាងមុខហើយពួកគេក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំក្រុមក្រសួងការពារជាតិផងដែរ។

1 (3)

ជាមួយនឹងការបន្ថែមសមាជិកថ្មីនៃក្រុមក្រសួងការពារជាតិនេះលោក មាស ចាន់ណា បាននិយាយថា៖«វាពិតជាល្អណាស់ សម្រាប់ទ័ពដែលនាំចូលកីឡាករបរទេសមានបទពិសោធន៍ និងសមត្ថភាព ដូចជាកីឡាករកូរ៉េខាងជើងជាដើម មកលេងក្នុងស្រុកខ្មែរដែលធ្វើឲ្យលីកយើងកាន់តែល្អជាងមុន ព្រោះបើទ័ពកាន់តែខ្លាំង គឺក្រុមផ្សេងៗក៏តាមគាត់(ទ័ព)ដែរ»។ លោកបានបញ្ជាក់ថា៖ «យើងមិនចង់ឈ្នះក្រុមណាមួយ ដែលខ្សោយនោះទេ គឺយើងចង់ឈ្នះក្រុមខ្លាំងដូចគ្នា ។ មិនថាក្រុមខ្ញុំ សូម្បីគ្រូផ្សេងៗ ក៏ដូចគ្នាដែរគឺយើងត្រូវការឈ្នះក្រុមផ្សេងៗ ដែលមានសមត្ថភាពដូចគ្នា។ ចង់និយាយថា ខ្លាំងក្នុងចំណោមអ្នកខ្លាំង គឺយើងកាន់តែល្អ»។

2 (1)

យ៉ាងណាមិញលោក មាស ចាន់ណា មិនបានសម្ដែងពីក្ដីបារម្ភ ចំពោះការប្រកួតប្រជែងជាមួយក្រុមក្រសួងការពារជាតិនៅជើងទី២នេះឡើយ បើទោះបីក្រសួងការពារជាតិ ទើបនាំចូលកីឡាករកូរ៉េខាងជើង ២រូបទៀតក៏ដោយ ព្រោះលោកគិតថា៖ «ទោះបីពួកគេមានសមត្ថភាព ក៏មិនប្រាកដថា អាចលេងចូលគ្នា ឬមានទម្រង់លេងរួមគ្នាល្អដែរ»៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត