FFC ស្វាគមន៍ជានិច្ចបើ Honda ចង់ជួយ U-16 កម្ពុជា ដើម្បីត្រៀម SEA Games 2023

នូ មករា June 11, 2016


ភ្នំពេញ៖ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា ស្របពេលសហព័ន្ធកំពុងខិតខំបណ្តុះបណ្ដាលក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ ឬក្រុមសាលាបាល់ទាត់ជាតិ សម្រាប់ត្រៀម SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ គឺសហព័ន្ធត្រូវការជំនួយបច្ចេកទេសពីបរទេសជានិច្ច ពិសេសប្រសិនបើកីឡាករជម្រើសជាតិជប៉ុន Keisuke Honda មានបំណងចង់ជួយនោះ សហព័ន្ធក៏ស្វាគមន៍ជានិច្ច។

Kheav Sameth

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំឡុងពេលខ្សែប្រើ-ប្រយុទ្ធនៃក្លឹប AC Milan លោក Keisuke Honda បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ ដើម្បីសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់មួយក្នុងប្រទេសកម្ពុជាដើម្បីបណ្ដុះបណ្ដាលក្មេងៗ ដែលមានក្ដីស្រម៉ៃចង់ក្លាយជាកីឡាករអាជីពនោះ។ យ៉ាងណាក៏ដោយ គម្រោងបើកសាលាបាល់ទាត់របស់កីឡាករលំដាប់ពិភពលោកនេះ នៅមិនទាន់ច្បាស់លាស់ថានឹងចាប់ផ្ដើមនៅពេលណានោះទេ ខណៈដែលអ្វីស្ថិតនៅក្នុងគម្រោងសិក្សានៅឡើយ។

photo_2016-06-11_11-00-09

ឯកឧត្តម ខៀវ សាម៉េត បានបញ្ជាក់ថា ៖ «ការត្រៀម SEA Games 2023 យើងមានការគិតគូរច្រើន ហើយភាគីយើងមានការជួយឧបត្ថម្ភពីសហព័ន្ធជាមិត្ត ដូចជាជប៉ុន និងកូរ៉េជាដើម។ ចំពោះ Honda គាត់បានឆ្លើយហើយ គឺគាត់មិនទាន់ច្បាស់១០០%នោះទេ អំពីគម្រោងបង្កើតសាលាបាល់ទាត់ គឺគាត់កំពុងសិក្សា ហើយគាត់នឹងជួយអ្វីដែលគាត់អាចជួយបាន។ដូច្នេះប្រសិនគាត់ថា គាត់ចង់ជួយ U-16 សហព័ន្ធស្វាគមន៍ជានិច្ច។ និយាយរួម U-16 ឲ្យតែមានជំនួយពីបណ្ដាប្រទេសផ្សេងលើពិភពលោកនេះ គឺសហព័ន្ធស្វាគមន៍ជានិច្ច»។

13346417_1752059148364919_5061832501822503474_n (1)

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ តារាបាល់ទាត់ប្រចាំប្រទេសជប៉ុន Keisuke Honda បានធ្វើដំណើរទស្សនកិច្ចផ្លូវការមួយថ្ងៃពេញមកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាពីគម្រោងបើកសាលាបាល់ទាត់មួយបន្ទាប់ពីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកីឡាបាល់ទាត់កម្ពុជា គឺឯកឧត្តម សៅ សុខា។ ប៉ុន្ដែគម្រោងនេះមិនច្បាស់បើកដំណើរកាលពេលណាឡើយ តែ Keisuke Honda បានបញ្ជាក់ថា នឹងបើកក្នុងពេលឆាប់ៗខាងមុខដោយទទួលការបណ្ដុះបណ្ដាល ៣ប្រភេទអាយុ រួមមាន៖កុមារអាយុ ៤ឆ្នាំ, យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ៕

13396867_836078683190753_2116154246_o

អត្ថបទ៖ លាង បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត