មិត្តហ្វូនលីក៖ ប្រកួត​រវាង​ភ្នំពេញក្រោន និង​ស៊ីម៉ាក់ ត្រូវ​លើក​ទៅ​ថ្ងៃ​អាទិត្យវិញ​​ខណៈ​៤​គូ​​ទៀតបន្ត​ប្រកួត​ធម្មតា

នូ មករា June 10, 2016


លីកកំពូលកម្ពុជា៖ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៦ល្ងាចថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦ នេះលើទីលានកីឡដ្ឋាន RNS ក្នុងជំនួបសប្ដាហ៍ទី៩នៃពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League)ត្រូវលើកពេលទៅធ្វើទៅថ្ងៃអាទិត្យ វិញវេលាម៉ោងនិងទីលានដដែល។

ប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា មូលហេតុដែលមានការផ្លាស់ប្ដូរថ្ងៃប្រកួតនេះគឺដោយសារក្លឹបពាក់ព័ន្ធមានការស្នើសុំដោយហេតុផលថាកីឡាករមួយចំនួនដែលទើបបញ្ចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិកម្ពុជាមិនទាន់បានសម្រាកគ្រប់គ្រាន់នៅឡើយ។ យ៉ាងណាក្ដីគម្រោងដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ BTV News អំពីការប្រកួតនេះត្រូវរំសាយផងដែរ ព្រោះជាន់គ្នានឹងការផ្សាយប្រកួតផ្សេងទៀត។

_MG_4915

សម្រាប់សប្ដាហ៍ទី៩នេះនៅមានការប្រកួតផ្សេងទៀតគឺនៅថ្ងៃទី១១ ខែមិថុនា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងជួបក្រុមវេស្ទើនភ្នំពេញ នៅវេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ។ ចំណែកនៅថ្ងៃទី១២ ខែមិថុនា មាន៣ប្រកួតទៀតគឺក្រុមណាហ្គាវើល ជួបបឹងកេតអង្គរ នៅវេលាម៉ោង៣:៣០ នាទីរសៀលលើទីលានពហុកីឡដ្ឋានជាតិ ហើយក្រុមខេមបូឌាន ថាយហ្គឺរ ជួបក្រុមក្រសួងការពារជាតិនៅវេលាម៉ោង៦ល្ងាចលើទីលានជាមួយគ្នា ខណៈដែល ក្រុមព្រះខ័នរាជស្វាយរៀង ទទួលក្រុមអាស៊ីអឺរ៉ុបលើទីលានកីឡដ្ឋានខេត្តស្វាយរៀង នៅវេលាម៉ោង៦ល្ងាច។

_MG_4329

គួរំលឹកថា ពានរង្វាន់លីកកំពូលកម្ពុជា មានសមាជិក១០ក្រុមនឹងត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដោយបានចាប់ផ្ដើមប្រកួតពីខែកុម្ភៈកន្លងមកដោយប្រើពេលប្រកួតវិលជុំរយៈពេលជាង៧ខែពោលគឺចាប់ផ្ដើមពីថ្ងៃទី១៩ ខែ កុម្ភៈ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយប្រកួតតែថ្ងៃសុក្រ សៅរិ៍ និងថ្ងៃអាទិត្យ តែប៉ុណ្ណោះ ដោយប្រើប្រាស់កីឡដ្ឋាន ៥ ផ្សេងគ្នា៕

 

អត្ថបទ៖សម្បត្តិ

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត