ចំណុច ៣ សំខាន់ៗ ដែលគ្រូ Lee គិតថា​កម្ពុជាមានប្រៀបលើក្រុមឆាយនីសតៃប៉ិនៅយប់នេះ!

នូ មករា June 7, 2016


ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់បានលើកឡើងពេលត្រឡប់មកពីឆាយនីសតៃប៉ិថាជំនួបជើងទី២ ជាមួយក្រុមឆាយនីសតៃប៉ិនាយប់នេះ គឺមានរឿងល្អ ៣ចំណុចសំខាន់ៗ ដែលធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាមានប្រៀបលើក្រុមភ្ញៀវឆាយនីសតៃប៉ិ ក្រៅពីការគិតគ្រាប់បាល់ដើម្បីប្រជែងយកឈ្នះកៅអីវគ្គបន្ដនោះ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានលើកឡើងថា៖ «រឿងកម្ពុជា ត្រូវការត្រឹមលទ្ធផលស្មើគ្នា ០-០ ឬ ១-១ ជាមួយក្រុមឆាយនីសតៃប៉ិក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ដើម្បីឡើងវគ្គបន្ដយប់នេះ គឺជារឿងល្អ ប៉ុន្ដែបញ្ហា អាកាសធាតុ ទីលាន និងអ្នកគាំទ្រ ក៏ជាផ្នែកដ៏សំខាន់ ដែលអាចជួយឱ្យកម្ពុជាយកឈ្នះលើឆាយនីសតៃប៉ិ ក្នុងជំនួបកាត់សេចក្ដីយប់នេះផងដែរ។»

13267963_1748135535423947_1647999869910836065_n

លោក Lee បានបញ្ជាក់បន្ថែមថា៖ «កាលពីជើងទី១ ប្រកួតក្រៅដី ទីលាន និងអាកាសធាតុ គឺជាបញ្ហាប្រឈមរបស់កីឡាករកម្ពុជាព្រោះទីលាននៅឆាយនីសតៃប៉ិរអិល ហើយពហុកីឡដ្ឋាននោះមានសីតុណ្ហភាពក្ដៅ ប៉ុន្ដែជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិ នារាជធានីភ្នំពេញ វាមានភាពងាយស្រួល ព្រោះកីឡាករធ្លាប់លេង និងមានសីតុណ្ហភាពល្មមអាចលេងបានទៀត។ លើសពីនេះ ក្រៅពីបញ្ហាទីលាន និងអាកាសធាតុ ដែលអំណោយផលសម្រាប់កម្ពុជា អ្នកគាំទ្រក៏ជាកម្លាំងចិត្តដ៏សំខាន់មិនអាចខ្វះបានដើម្បីលើកទឹកចិត្តកីឡាករកម្ពុជាឲ្យខំប្រឹងកាន់តែខ្លាំងផងដែរ ព្រោះការប្រកួតលើទឹកដីកម្ពុជា មានអ្នកគាំទ្រមិនក្រោម៥ម៉ឺននាក់ទស្សនាឡើយ» ។ នេះជាការបន្ថែមរបស់លោក Lee Tae Hoon ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅប៉ុន្ដែទោះជាយ៉ាងណាលោក Lee បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីការប្រកួតកាលពីម្សិលមិញថា ថ្វីត្បិតកម្ពុជា មានប្រៀបលើគូប្រកួតប៉ុន្ដែកីឡាករកម្ពុជា មិនអាចធ្វេសប្រហែសបានឡើយ ពោលគឺមិនអាចមើលងាយគូប្រកួតនោះទេ គឺត្រូវការប្រយុទ្ធយកឈ្នះជានិច្ច ។ ជាពិសេសកីឡាករត្រូវសហការគ្នាលេងឲ្យបានល្អ និងព្យាយាមធ្វើឲ្យបានសម្រេច នៅពេលមានឱកាសស៊ុត ។

13330917_1748136612090506_8260321099667983124_n

គួរបញ្ជាក់ថា ជំនួបជើងទី២ ដើម្បីប្រជែងកៅអីឡើងវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមឆាយនីសតៃប៉ិនេះ នឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ៧យប់នេះ នៅលើទីលានពហុកីឡដ្ឋានជាតិហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័នព័ត៌មាន BTV-News ផងដែរ ៕

 

អត្ថបទ៖ លាង បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត