ភ្នំពេញក្រោន ជ្រើសរើសជំនួយការគ្រូបង្វឹក ១ រូប និងគ្រូបង្វឹកក្រុមបាល់ទាត់សហគមន៍ ២ រូប

លី រិទ្ធី May 24, 2016


ក្លឹបភ្នំពេញក្រោនកំពុងតែជ្រើសរើសបុគ្គលិក ១ រូបក្នុងមុខតំណែង ជំនួយការគ្រូបង្វឹក (Assistant Coach) ដែលនឹងត្រូវបំពេញការងារជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន និងមុខតំណែងជាគ្រូបង្វឹក ២ រូបទៀតសម្រាប់ក្រុមបាល់ទាត់សហគមន៍។
លក្ខខណ្ឌនៃការជ្រើសរើស៖
១. ជំនួយការគ្រូបង្វឹកក្រុមថ្នាលយុវជន៖
– បំពេញការងារពីម៉ោង ៧.៣០ ដល់ម៉ោង ១០.៣០ ព្រឹកនិងនៅថ្ងៃសៅរ៍-អាទិត្យ (ក្នុងករណីមានការប្រកួត)
– មានចំណង់ចំណូលចិត្តលើកីឡាកបាល់ទាត់ និងមានឆន្ទៈក្នុងការរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ដល់យុវជន
– មានសមត្ថភាពក្នុងការដឹកនាំ មានភាពស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋាននានា
– អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
– មានបទពិសោធន៍ក្នុងការលេងបាល់ ឬធ្លាប់បង្វឹកបាល់ទាត់នាពេលកន្លងមក
២. គ្រូបង្វឹកក្រុមសហគមន៍៖
– បំពេញការងារពីម៉ោង ៤.៣០ ដល់ម៉ោង ៦.៣០ ល្ងាច និងត្រូវរៀបចំក្រុមនានាសម្រាប់ការប្រកួតនៅរៀងរាល់ថ្ងៃចុងសប្តាហ៍
– មានចំណង់ចំណូលចិត្តលើកីឡាបាល់ទាត់
– មានឆន្ទៈក្នុងការរួមចំណែកសមត្ថភាពក្នុងការលេងបាល់ទាត់ដល់យុវជន
– មានភាពជាអ្នកដឹកនាំ មានភាពស្មោះត្រង់ និងមានភាពមោះមុតក្នុងការបំពេញការងារ
– មានបទពិសោធន៍ក្នុងការលេងបាល់ទាត់ ឬធ្លាប់ចូលរួមបង្វឹកបាល់ទាត់នាពេលកន្លងមក
ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបរបស់អ្នកមកកាន់ [email protected]
ផុតកំណត់ត្រឹមថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៦

13217539_1265142710179917_805826364999919193_o

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត