សំបុត្រត្រូូវបានកែសម្រួលក្នុងជំនួបរវាងកម្ពុជាVsអាហ្វហ្គានីស្ថានថ្ងៃស្អែក

បារាំង June 15, 2015


ក្រុមជម្រើសជាតិកម្ពុជា បានត្រូវជម្រើសជាតិនៃប្រទេសសឹង្ហបុរីលត់ក្នុងទឹកដីរបស់ខ្លួនយ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង០ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ វគ្គបឋមនៃតំបន់អាស៊ី ជុំទី២ ជើងទី១។ យ៉ាងណាមិញក្នុងជំនួបនោះដែរ សំបុត្រត្រូវបានបែងចែកជា៤ប្រភេទ ទៅតាមតម្លៃនៃតំបន់នីមួយៗសម្រាប់ទស្សនិកជន។ តែដោយឡែកសំបុត្រសម្រាប់ការប្រកួតថ្ងៃស្អែកឯណោះវិញ ត្រូវផ្លាស់ប្តូរមកនូវត្រឹមតែបីប្រភេទតែប៉ុណ្ណោះ ពោលគឺ
ប្រភេទ ១: ១,៨០០សំបុត្រ =>តម្លៃ ៣០,០០០រៀល
ប្រភេទ ២: ៣,២០០សំបុត្រ =>តម្លៃ ២០,០០០រៀល
ប្រភេទ ៣: ៤៥,០០០សំបុត្រ =>តម្លៃ ៨,០០០រៀល
11216839_1626801004224068_2125023267221183954_n 11407096_1626801847557317_4714351741257374611_n

ដោយឡែកក្នុងជំនួបក្នុងទឹកដីរបស់ខ្លួនជាលើកទី២ នៅថ្ងៃស្អែកនេះ គឺត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិករបស់កម្ពុជា វេលាម៉ោង៦៖៣០នាទីល្ងាច ការប្រកួតនេះជាការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ វគ្គបឋមនៃតំបន់អាស៊ី ជុំទី២ ជើងទី១ផងដែរ។ សម្រាប់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ស្ថិតនៅចំណាត់ថ្នាក់លេខ១៥១ នាពេលបច្ចុប្បន្ន ពោលក្រុមនេះបានឡើងចំនួន២៧លេខចាប់តាំងពីFIFA Ranking បង្កើតឡើង ដោយពីមុនក្រុមនេះមានចំណាត់ថ្នាក់លេខ១៧៨។ ចំណែកឯក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៧៨ ធ្លាក់មួយលេខ ដែលពីមុុនស្ថិតនៅចំណាត់ថ្នាក់លេខ១៧៧ ចាប់តាំងពីFIFA Ranking បង្កើតឡើង។ ចង់ដឹងថា តើក្រុមជម្រើសជាតិកម្ពុជាអាចយកឈ្នះលើក្រុមខ្លាំងនេះបានរឺយ៉ាងណា? បើមើលទៅចំណាត់ថ្នាក់របស់គេល្អជាងខ្លួន។

រូបភាព៖ FFC

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត