ប្រកួតមិត្តភាព៖ ២-១ ជាលទ្ធផល ក្រោន បរាជ័យក្រោមថ្វីជើងណាហ្គា លើកទី២

បារាំង March 19, 2016


សម្រាប់ការប្រកួតលីកកំពូលរបស់កម្ពុជា មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦ ដែលបានសម្រាកប្រមាណជា១ខែ ដោយនឹង​ចាប់ផ្តើមការប្រកួតរបស់ខ្លួននៅដើមខែមេសា ខាងមុខនេះ។

យ៉ាងណាមិញ ក្រុមនីមួយៗក្នុងលីកកំពូលបានបង្កើតការប្រកួតរបស់ខ្លួន ជាលក្ខណៈមិត្តភាពដកស្រង់បច្ចេកទេសរបស់គ្នា ទៅវិញទៅមក។ ជាក់ស្តែង កាលពីរសៀលថ្ងៃមិញនេះ ក្រុមភ្នំពេញក្រោន បានទទួលស្វាគមន៍ ក្រុមណាហ្គាវើល នៅកីឡដ្ឋាន RSN របស់ខ្លួន។ ការប្រកួតបានប្រមាណ ៣០នាទី កីឡាករ អ៊ុក សុវណ្ណ រកបានមួយគ្រាប់មុននៅនាទី៣០ ក្រុមណាហ្គា បានបើកការវាយលុករបស់ខ្លួន រហូតរកគ្រាប់បាននៅនាទី៥២ និងនាទី ៧៩ ដោយកីឡាករ Raheed Omokafe ទាំងពីរគ្រាប់។

_MG_9169

_MG_9215

ចប់ការប្រកួតភ្នំពេញក្រោន ១-២ ណាហ្គា។ សូមបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោន ក៏ត្រូវបានក្រុមណាហ្គា យកឈ្នះក្នុង លទ្ធផលដូចគ្នានេះដែរ កាលពីដើមខែមីនា នេះក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក។

ដូច្នេះចាប់ផ្តើមលីកកំពូលឆ្នាំ២០១៦នេះ ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើង ណាហ្គា ពីរលើកហើយ។
_MG_9230

_MG_9264

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត