ការប្រកួតមនុស្សធម៌រវាងក្រុម K-CEMENT CAMBODIAN ALL STARS និងក្លឹប SCG MUANGTHONG UNITED ប្រកួតនៅល្ងាចនេះ!!!

លី រិទ្ធី January 16, 2016


ការប្រកួតមិត្តភាពដើម្បីមនុស្សធម៌ជាប្រវត្តិសាស្ត្ររវាងក្រុម K-CEMENT CAMBODIAN ALL STARS ដែលជាម្ចាស់ផ្ទះ និងក្លឹប SCG MUANGTHONG UNITED ដែលជាក្រុមភ្ញៀវ កំពុងក្លាយជាព្រឹត្តិការណ៍ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាទន្ទឹងរង់ចាំនោះនឹងធ្វើការប្រកួតនៅថ្ងៃទី​ ១៦ ខែមករា ឆ្នាំ២០១៦ ល្ងាចនេះហើយ។ រាល់ថវិការទាំងអស់ដែលបានពីការលក់សំបុត្រនឹងបរិច្ចាគដល់មន្ទីពេទ្យគន្ធបុប្ផា។ ដូចនេះកុំភ្លេចចូលរួមទស្សនាការប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិដែលមិនធ្លាប់មានហើយលោកអ្នកក៏បានចូលរួមចំណែកក្នុងការជួយមន្ទីពេទ្យ និងក្មេងៗផងដែរ។

គួរបញ្ជាក់ផងដែរថា មុនការប្រកួតមិត្តភាពនៅល្ងាចនេះ កាលពីថ្ងៃ ១៥ ខែ មករា វេលាម៉ោង ២:៣០ រសៀលម្សិលមិញនេះ ក្លឹប Muangthong United បានរៀបចំកម្មវិធី football clinic ជាមួយក្មេងៗប្រហែលជាជាង ១៥០ រូបនៅ​កីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ហើយទទួលបានភាពជោគជ័យជាខ្លាំង ដោយទាំងកីឡាករ និងក្រុមការងារ សុទ្ធតែបានចែករំលែកបទពិសោធន៍ និង ជំនាញរបស់ពួកគេដល់ក្មេងៗដែលបានចូលរួម។ បន្ទាប់ពីកម្មវិធីបញ្ចប់កីឡាកររបស់ក្លឹប Muangthong United ក៏បានធ្វើការហ្វឹកហាត់នៅវេលាម៉ោង ៤:៣0 ល្ងាចរហូតដល់ម៉ោង ៦ នៅទីលាននៃ កីឡដ្ឋាន RSN ផងដែរ។ 

Muangthong United

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត