អាស៊ីអឺរ៉ុប យូណាយធីត បានចុះកុងត្រាកីឡាករ២រូបពីមជ្ឈមណ្ឌល់កម្ចាត់មីនកម្ពុជា

គឹមហុក January 16, 2016


មុនចូលដល់រដូវកាលថ្មី២០១៦នៃពាន់រង្វាន់មិត្តហ្វូនខេមបូឌៀនលីក និងពាន់រង្វាន់សម្ដេចហ៊ុនសែន ក្រុមបាល់ទាត់នីមួយៗនៃលីកកំពូលកម្ពុជាកំពុងដុតដៃដុតជើងដើម្បីដោះដូរកីឡាករមួយចំនួនដើម្បីមកជួយក្រុមក្នុងរដូវកាលថ្មីនេះ។
កាលពីពេលថ្មីៗនេះក្រុមបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត បានប្រកាសតាមបណ្ដាញសង្គម Facebook របស់ខ្លួនថា បានសម្រេចចុះកុងត្រារយៈពេល១ឆ្នាំ ជាមួយកីឡារករ ពេជ្រ រ៉ូវិនយោធិន និងកីឡាករ អ៊ុន ជី ដែលជាអតីត អ្នកចាំទី និង ខ្សែបម្រើរបស់ ក្លឹបបាល់ទាត់ មជ្ឈមណ្ឌល់កម្ចាត់មីនកម្ពុជា CMAC United FC បន្ទាប់ពីកីឡារករ ទាំងពីរបានមកចូលរួុមវឹកហាត់ និងធ្វើតេស្តសមទ្ធភាពជាមួយក្លឹប ។
សូមបញ្ជាក់ផងថា រ៉ូវិនយោធិន ក្នុងរដូវកាលឆ្នាំ២០១៤ គាត់គឺជាអ្នកចាំទីរបស់ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត មុនពេលផ្ទេរទៅ ស៊ីម៉ាក់នៅដូវកាលឆ្នាំ២០១៥ ហើយក្នុងការវិលត្រលប់មកវិញនេះ គាត់និងប្រើប្រាស់អាវលេខ ២០ ជាអ្នកចាំទីជម្រើសទី២ របស់ក្លឹប
ចំណែកកីឡាករ អ៊ុន ជី គាត់នឹងប្រ់ប្រាស់អាវលេខ ៣ ក្នុងរដូវកាលថ្មីជាមួយអាស៊ីអឺរ៉ុប យូណាយធីត។

Asia Europe Player 2016

Asia Europe Player 2016

អត្ថបទ៖ គឹមហុក
ប្រភព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត