សុីហ្គេម៖ គោព្រៃកម្ពុជាធ្វើដំណើទៅកូឡាឡាំពួរចុងសប្ដាហ៍នេះ

នូ មករា August 9, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា នឹងធ្វើដំណើរឆ្ពោះទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាវេលាម៉ោង ៩ព្រឹកថ្ងៃទី១២ ខែសីហាចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីនោះ ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ដំណើរឆ្ពោះទៅសមរភូមិប្រយុទ្ធរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជានេះ គឺដោយសារប្រភេទកីឡាបាល់ទាត់ត្រូវធ្វើការប្រកួតមុនគេនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានខាងលើ ខណៈក្រុម U-22កម្ពុជាស្ថិតក្នុងពូលB ដែលត្រូវចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះក្នុងពូលនៅថ្ងៃទី១៥ ខែសីហា គ្រាដែលពិធីបើកកីឡាស៊ីហ្គេមនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា ក្រុម U-22កម្ពុជាស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងៗ ៥ក្រុមផ្សេងទៀត រួមមានក្រុមការពារមេដាយមាសថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុម U-22ទីម័រខាងកើត ។ ចំពោះការប្រកួតបើកឆាកក្រុមគោព្រៃជំទង់កម្ពុជា ត្រូវប្រឈមមុខជាមួយក្រុមយុវជន U-22ហ្វីលីពីន នាថ្ងៃទី១៥ ខែសីហា នៅកីឡដ្ឋាន Selayang Municipal Council Stadium ប្រទេសម៉ាឡេស៊ី ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត