គ្រូ U-23ចិនថា នឹងឈ្នះកម្ពុជាស្អែកនេះ ប៉ុន្តែមិនអាចមើលរំលងសមត្ថភាពលោក Leonardo បានឡើយ!

នូ មករា July 18, 2017


ភ្នំពេញ៖ លោក Massimiliano Maddaloni គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកួតជម្រុះក្នុងពូលJ នៃពានរង្វាន់ AFC U-23 Championship 2018 ហើយក៏ត្រូវការឈ្នះគ្រប់ការប្រកួតផងដែរ ។ ប៉ុន្ដែសម្រាប់ជំនួបបើកឆាកជាមួយក្រុមម្ចាស់ផ្ទះ U-23កម្ពុជាស្អែកនេះ លោកមិនអាចធ្វេសប្រហែលបានឡើយ ហើយរឹតតែមិនអាចមើលរំលងសមត្ថភាពលោក Leonardo Vitorino ដែលជាគ្រូបង្វឹកទៅទៀត ។
នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនារសៀលថ្ងៃទី១៨ ខែកក្កដានេះ លោក Massimiliano បានបង្ហាញពីក្ដីរំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ហើយទទួលបានជ័យជម្នះលើក្រុម U-23កម្ពុជា សម្រាប់ជំនួបបើកឆាកពូលJ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដាស្អែកនេះ ។ ប៉ុន្ដែយ៉ាងណាលោកក៏បានត្រៀមយុទ្ធសាស្ដ្រ ដើម្បីទប់ទល់ជាមួយក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជានេះដែរ ដោយសារលោកមិនអាចមើលងាយលើសមត្ថភាពកីឡាករកម្ពុជានោះទេ ពិសេសគឺគ្រូបង្វឹកលោក Leonardo ដែលសម្បូរដោយបទពិសោធន៍តែម្ដង ។
គួរបញ្ជាក់ថា វគ្គជម្រុះពូលJ នៃពានរង្វាន់ AFC U-23 Championship 2018 នឹងធ្វើឡើង ៣ថ្ងៃ នៅថ្ងៃទី១៩, ២១ និងថ្ងៃទី២៣ ខែកក្កដានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដោយមាន ៤ប្រទេសចូលរួម ក្នុងនោះមានក្រុម U-23ចិន, ជប៉ុន, ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះ ។ ប៉ុន្ដែចំពោះក្រុម U-23ចិន ការចូលរួមនេះ គ្រាន់តែជាលក្ខណៈកម្ដៅសាច់ដុំប៉ុណ្ណោះ ស្របពេលក្រុមខ្លាំងប្រចាំទ្វីបអាស៊ីមួយនេះ មានកៅអីស្រាប់ នៅដំណាក់កាលផ្ដាច់ព្រ័ត្រ ដែលត្រូវឡើងនៅលើទឹកដីប្រទេសចិន នាឆ្នាំ២០១៨ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត