ភ្នំពេញក្រោនបង្កើតឡើងនូវព្រឹត្តិការណ៍មនុស្សធម៌ និងការជួបជុំអ្នកគាំទ្រកាលពីម្សិលមិញ

គឹមហុក October 30, 2015


ខណៈពេលដែលការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ បានឈានចូលដល់ដំណាក់កាលផ្តាច់ព្រ័ត្រហើយនោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលជាក្លឹបជួរមុខដ៏ធំនៅកម្ពុជា និងជាក្លឹបដែលធ្លាប់បានគ្រងតំណែងជើងឯក៥សម័យកាលរួចមកហើយនោះ បានប្រារព្ធធ្វើឡើងនូវកម្មវិធីទស្សនកិច្ចមួយទៅកាន់អង្គការកម្ពុជាសម្រាប់ការបណ្តុះបណ្តាល និងការរស់នៅ ឬ Cambodian Organization for Living and Training (COLT) កាលពីព្រឹកថ្ងៃទី២៩ ខែតុលាម្សិលមិញនេះដោយមានការចូលរួមពីសំណាក់គ្រូបង្វឹក កីឡាករ បុគ្គលិកក្លឹបព្រមទាំងអ្នកគាំទ្រមួយចំនួនផងដែរ។ កម្មវិធីដែលត្រូវបានធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជារួមចំណែកក្នុងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សារភ្ជាប់ជាមួយកីឡានេះបានប្រព្រឹត្តទោក្នុងបរិយាកាសរីករាយប្រកបដោយភាតរភាពតាមរយៈការសំណេះសំណាលរួមទាំងការប្រកួតមិត្តភាពជាលក្ខណៈកម្សាន្តរវាងក្រុមកុមារា កុមារី និងយុវជនដែលកំពុងស្នាក់នៅក្នុងអង្គការជាមួយនឹងកីឡារបស់ភ្នំពេញក្រោនផងដែរ។ លោក សំ ពិសិដ្ឋ ជាប្រធានមណ្ឌលនៃអង្គការនេះបានមានប្រសាសន៍ថា៖ « នេះគឺជាកម្មវិធីដ៏ល្អមួយក្នុងការផ្សារភ្ជាប់កុមារ និងយុវជនរបស់យើងជាមួយនឹងក្រុមកីឡាករអាជីពរបស់កម្ពុជាយើងព្រោះក្រៅពីបានលើកទឹកចិត្តពួកគេក្នុងការហាត់កីឡាវាក៏បានបន្ថែមនូវស្និទ្ធស្នាលដល់ពួកគេផងដែរ។ ខ្ញុំសង្ឃឹមថាពួកគេនឹងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតតាមរយៈព្រឹត្តិការណ៍។» បន្ទាប់ពីបានសំណេះសំណាលរួចក្រុមយុវជនក្មេងៗរបស់អង្គការ COLT រួមជាមួយនឹងកីឡាករភ្នំពេញក្រោនបានចាប់គ្នាជាក្រុមតូចៗដើម្បីប្រកួតជាលក្ខណៈមិត្តភាពនៅលើទីលានកីឡាមួយក្រោមសំឡេងហ៊ោកញ្ជ្រៀវប្រកបដោយក្តីរីករាយ និងស្នាមញញឹម។ ការបង្កើតឲ្យមានព្រឹត្តិការណ៍មនុស្សធម៌នេះគឺពិតជាសកម្មភាពមួយដ៏សំខាន់ក្នុងការលើកទឹកចិត្តដល់យុវជនក្នុងការហាត់កីឡាដើម្បីសុខភាព និងជៀសឆ្ងាយពីអំពើអបាយមុខនានាថែមទាំងបានចូលរួមក្នុងការសម្រាលការលំបាករបស់សហគមន៍ឬអង្គការមនុស្សធម៌នានាថែមទៀតផង។

16

19

21

30

37

40

48

58

74

78

93

95

ជាមួយគ្នានេះដែរ នៅល្ងាចថ្ងៃដដែលនោះនៅលើទីលាននៃកីឡដ្ឋាន RSN ក៏មានការប្រកួតមិត្តភាពរវាងកីឡាករ និងអ្នកគាំទ្រក្លឹបដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពនៅក្នុងក្លឹបក៏ដូចជាដើម្បីអរគុណដល់ការគាំទ្ររបស់ប្រិយមិត្តដែលបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញ និងលើកទឹកចិត្តក្លឹបភ្នំពេញក្រោននាពេលកន្លងមក៕

5

4

1

19

17

14

អត្ថបទ៖ មករា
រូបភាព៖ បារាំង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត