ក្រុមយុវជនភ្នំពេញក្រោនបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួត Asia Champions Trophy U-18 រដូវកាលនេះ

គឹមហុក October 23, 2015


ក្រុមយុវជនភ្នំពេញក្រោនបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួត Asia Champions Trophy U-18 រដូវកាលនេះ ការប្រកួត Asia Champions Trophy U-18 រដូវកាលនេះក្នុងវគ្គសន្សំពិន្ទុតាមពូលត្រូវបានបញ្ចប់កាលពីយប់មិញដោយក្រុមយុវជនភ្នំពេញក្រោន បានត្រឹម ០-០ស្មើក្នុងកីឡដ្ឋាន RSN។ នៅក្នុងការប្រកួតចុងក្រោយក្នុងកម្មវិធី ACT2015 ពូល B នៅកីឡដ្ឋាន RSN កាលពីយប់មិញនេះ ក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៨ ឆ្នាំ បានត្រឹម ០-០ ស្មើជាមួយក្រុមយុវជន PVF របស់ប្រទេសវៀតណាម។ ក្រុមម្ចាស់ផ្ទះមានឱកាសជាមួយនឹងការលេងដ៏ល្អរបស់កីឡាករ Umaru Samura និង ម៉ាត់ សាក់រ៉ាវីមានឱកាសក្នុងតង់ទី ១ ទោះបីជាកីឡាករ ស្រាង ទីឈី សង្រ្គោះបាល់ពីខ្សែបន្ទាត់ពីការទែតរបស់កីឡាករ Truong Van Thai Quy។ បន្ទាប់ពីសម្រាក ការព្យាយាមរបស់កីឡាករ Pham Trong Hoa ប៉ះរបាទីហើយអ្នកចាំទី កែវ សុខសិលា សង្រ្គោះបាល់ពីការព្យាយាមរបស់កីឡាករ Ouy ប៉ុន្តែក្រុមយុវជនភ្នំពេញក្រោននោះទេដែលលេងបានខ្លាំងជាង ទោះបីជាកីឡាករមានរមួលក្រពើក៏ដោយ។ ឱកាសរបស់កីឡាករ អ៊ិន សូដាវីនថ្វើមិនបានសម្រេច កីឡាករ សាក់រ៉ាវី និង គីម ឆាយ៉ាត្រូវបានការពារ ព្រមទាំងការព្យាយាមរបស់កីឡាករ Umaru ស្ទើរតែបំបែកតំបន់ខ្សែការពាររបស់ក្រុមយុវជនដែលមកពីប្រទេសវៀតណាមបាន។ ក្រោយបញ្ចប់ការប្រកួតនៅមុខអ្នកគាំទ្រជាច្រើន ក្រុមយុវជនភ្នំពេញក្រោនបញ្ចប់រដូវកាល ACT ទៅក្នុងចំណាត់លេខ ៤ ក្នុងពូល B ដែលមាន ៤ ពិន្ទុក្រោយការលេង ៦ ប្រកួត។ ក្រុមយុវជន Kashima និងក្រុមយុវជន Frenz B គឺជាក្រុមដែលមានសិទ្ធឡើងទៅវគ្គជម្រុះបន្តដែលតំណាងឲ្យពូល B។

phnom-penh-crown-u18

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត