មតិរបស់គ្រូSam ក្រុមភ្នំពេញក្រោនក្រោយជោគជ័យ ២-១ លើក្រុមប៉ូលីស

គឹមហុក October 18, 2015


លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបង្ហាញភាពសប្បាយរីករាយជាខ្លាំងក្រោយការប្រកួតបានបញ្ចប់ ជាមួយលទ្ធផលឈ្នះក្លឹបអគ្គស្នងការនគរបាលជាតិ ២-១។ “នេះជាការប្រកួតមួយដែលយើងពិតជាសាកសមនឹងឈ្នះ ក្នុងតង់ទី ១ យើងពិតជាគ្មានសំណាងសោះក្នុងការរកគ្រាប់បាល់ យើងលេងបានយ៉ាងល្អឥតខ្ចោះ ខ្ញុំពិតជាមានមោតនភាពចំពោះកីឡាករទាំងអស់ ពួកគេធ្វើអ្វីដែលយើងបានពិភាក្សា ចលនាក៏ល្អ យើងបង្កើតឱកាសជាច្រើន ស៊ុតប៉ះរបាទី ២ ដង យើងបានឃើញការសង្រ្គោះរបស់អ្នកចាំទីពិតជាអស្ចារ្យ ខ្ញុំពិតជាមិនអាចជឿបានថារូបគេអាចសង្រ្គោះបាល់បានយ៉ាងល្អ។ យើងក៏ចាប់ផ្តើមគិតថាថ្ងៃនេះមិនមែនជាថ្ងៃរបស់ពួកយើងនោះទេ។ សូមសសើរដល់កីឡាករទាំងអស់ដែលមិនបានបោះបង់ចោល ការគាបសង្កត់ទោះបីជាយើងមិនសូវជាសំណាងក្នុងថ្ងៃនេះក៏ដោយ អ្វីដែលយើងអាចបញ្ជាក់បាននៅថ្ងៃនេះគឺក្នុងតង់ទី ១ យើងលេងបានយ៉ាងល្អឥតខ្ចោះ ជាមួយស្មារតីប្រកួតយ៉ាងខ្ពស់ក្នុងតង់ទី ២។ យើងពិតជាមានមោតនភាពជាខ្លាំងនៅអ្វីដែលក្រុមទាំងមូលទទួលបាននៅថ្ងៃនេះ ហើយការឈ្នះនេះពិតជាសាកសម ដែលឥលូវធ្វើឲ្យយើងមានឱកាសដើម្បីប្រកួតជាក្លឹបបឹងកេតនៅថ្ងៃព្រហស្បន៍នេះ។ យើងគួរតែធ្វើបានល្អជាងនេះចំពោះគ្រាប់បាល់របស់ពួកគេ។ ការស៊ុតលើកទី ១ របស់ពួកគេ។ យើងមានកីឡាករ ៤ រូបនៅជុំវិញពួកគេ យើងនឹងពិភាក្សាចំពោះការស៊ុតរបស់កីឡាករលេខ ១១ ដែលនេះពិតជារឿងមួយដែលធ្វើឲ្យយើងមិនសប្បាយចិត្ត។ ចំពោះគ្រាប់បាល់ទី ១ របស់យើងវិញគឺអាចនិយាយបានថាការលេងយ៉ាងល្អរបស់កីឡាករ កែវ សុខផេង បច្ចេកទេសដែល សុខផេង ឆ្លងផុតកីឡាកររបស់ក្លឹបប៉ូលីស ៦ នាក់នោះហើយស៊ុតប៉ះបង្គោលទីនោះពិតជាគ្រាប់ដ៏ល្អឥតខ្ចោះ។ យើងត្រូវការកីឡាករដែលធ្វើអ្វីមួយពិសេសសម្រាប់យើងហើយ សុខផេងអាចធ្វើបាន។ បន្ទាប់មក សុខថនដែលយល់ពីស្ថានការណ៍នៃការប្រកួតទាំងមូលបានធ្វើចលនាចំពេលហើយបន្ថែមបញ្ជូលទីបានសម្រេច។ នេះក៏ជាលេងដ៏ល្អរបស់កីឡាករ សុខថនផងដែរ។ សុខថនលេងបានយ៉ាងល្អក្នុងតង់ទី ១ និងតង់ទី ២ ទោះបីជាក្រោយមករូបគេមានការនឿតហត់ក៏ដោយ។ ចំណែកឯគ្រាប់ទី ២ វិញខ្ញុំមិនដឹងកីឡាកររូបណាស៊ុតបញ្ជូលទីនោះទេ ព្រោះខ្ញុំកំពុងតែនិយាយជាមួយកីឡាករដែលត្រៀមប្តូរចូល ពេលគ្រាប់បាល់ចូល ខ្ញុំក៏ចាប់ផ្តើមអបអរតែម្តង។”

a

 

អត្ថបទ៖ រិទ្ធី
រូបភាព៖ បារាំង

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត