កីឡាករ មួង មករា ត្រូវសម្រាកពី៣ទៅ៦ខែ ក្រោយវះកាត់បាក់ឆ្អឹងដងកំបិត

បារាំង September 21, 2015


ការប្រកួតមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ ក្នុងសប្តាហ៍ទី១៧ ដែលមានការប្រកួតកាលពីថ្ងៃសៅរ៍ រវាងក្រុមស្វាយរៀង បើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមបឹងកេតអង្គរ។ ការប្រកួតដ៏ស្វិតស្វាញដោយសារក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ក្រោយពីបឹងកេតអង្គរចាញ់បៀលប្រាយ យូណាយធីត និងស្វាយរៀងបានត្រឹមស្មើនឹងអគ្គស្នងការដ្ឋាននគរបាលជាតិ។ដោយឡែកក្នុងការប្រកួតនេះផងដែរ កីឡាករខ្សែប្រយុទ្ធស្វាយរៀង មួង មករា បានទទួលរងរបួសបាក់ឆ្អឹងដងកំបិត ក្នុងការប្រកួតនេះផងដែរ។ ដោយតាមរយៈទំព័រហ្វេកបុកផ្លូវការរបសស់ក្លឹបស្វាយរៀង បានឱ្យដឹងថា”កីឡាករ មួង មករា បានវះកាត់ជោគជ័យ ដើម្បីតឆ្អឺងដងកាំបិតខាងស្តាំ ……ខ្សែបម្រើប្រយុទ្ធស្វាយរៀងអែហ្វស៊ីរូបនេះ នឹងសម្រាកបីខែ ក្រោយវះកាត់ឆ្អឺងដងកាំបិត។…. ក្រោយពីស្កែនមើល មួង មករា ត្រូវសម្រាក៣ខែ រហូតដល់៦ខែទើបគាត់អាចជាសះស្បើយពេញលេញ វិលចូលទីលានប្រកួតវិញបាន”។

គួរបញ្ជាក់ផងដែរថា នេះជាកីឡាករទី៤ហើយ ដែលរងរបួសធ្ងន់ធ្ងរក្នុងកម្មវិធីពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ នេះ ហើយក៏ជាកីឡាករទី២ របស់ក្លឹបស្វាយរៀងដែលរបួសធ្ងន់ធ្ងរក្នុងឆ្នាំនេះ៕

11800323_926393397417405_8836587734023444565_n កីឡាករ មួង ម​ករា រូបកណ្តាល

អត្ថបទ៖ បារាំង
រូបភាព៖ ក្លឹបស្វាយរៀង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត