យុវជនភ្នំពេញក្រោនត្រលប់មកកម្ពុជាវិញល្ងាចនេះក្រោយប្រកួតជាមួយក្រុម PVF នៅវៀតណាម

បារាំង September 10, 2015


ក្រុមយុវជនភ្នំពេញក្រោននឹងវិលត្រលប់មកកាន់មាតុប្រទេសវិញនាវេលាម៉ោង ៥.០០ ល្ងាចនេះ បន្ទាប់ពីបានបញ្ចប់ការប្រកួតជាមួយក្រុម PVF ដែលជាក្រុមតំណាងប្រទេសវៀតណាមក្នុងលទ្ធផល ២-២ ស្មើក្នុងយុទ្ធនាការប្រកួត U-18 Asia Champions Trophy កាលពីម្សិលមិញរួចមក។

_MG_5715 U-18 ភ្នំពេញក្រោន

ជាមួយគ្នានេះដែរប្រធានផ្នែកបច្ចេកទេសក្រុមយុវជនភ្នំពេញក្រោនលោក Tom Legg បានថ្លែងពីចំណាប់អារម្មណ៍របស់លោកថា៖«យើងខ្ញុំពេញចិត្តជាមួយលទ្ធផលកាលពីម្សិលមិញ ដោយពួកគេបានបង្ហាញឲ្យឃើញនូវឆន្ទៈ និងការប្រកួតប្រជែងនាប៉ុន្មាននាទីដំបូងរហូតដល់ចប់ការប្រកួតតែម្តង។ នេះគឺជាការប្រឈមមួយដែលយើងត្រូវធ្វើក្នុងការប្រកួតក្រៅទឹកដីដើម្បីទប់ទល់ចំពោះលក្ខខណ្ឌលំបាកៗទាំងឡាយហើយកីឡាកររបស់យើងពិតជាធ្វើបានល្អមែនទែន។ បើទោះបីជាមានការប្រែប្រួលខ្លះៗដោយសារបញ្ហាអាកាសធាតុក៏ពិតមែន ប៉ុន្តែខ្ញុំពិតជាមានក្តីរីករាយដែលបានឃើញនូវភាពបត់បែនរបស់កីឡាករយើងដែលអាចសម្របបានទៅនឹងស្ថានភាពទាំងអស់នោះ។»

11960170_1093490380678485_4485281921302899400_n(លោក Tom Legg ពាក់អាវខ្មៅ) រូបភាព៖ PPCFC

សូមបញ្ជាក់ថា ក្រុមតំណាងប្រទេសកម្ពុជាមួយនេះបានឆ្លងកាត់ការប្រកួតចំនួន៣ លោករួចមកហើយដោយនៅក្នុងការប្រកួតទី១របស់ខ្លួនក្រុមនេះបានជួបភាពបរាជ័យក្នុងលទ្ធផល ៥-០ នៅលើទឹកដីជប៉ុនក្រោមថ្វីដៃរបស់ក្រុម Kashima Antlers ហើយក្នុងការប្រកួតលើកទី២ក្រុមនេះទទួលបានលទ្ធផល ០-០ ជាមួយក្រុម Frenz United របស់ម៉ាឡេស៊ីនៅលើទឹកដីនៃកីឡដ្ឋាន RSN របស់ពួកគេតែម្តង។ សម្រាប់ការប្រកួតទាំងពីរលើករបស់នេះ យើងឃើញថាក្រុមភ្នំពេញក្រោនពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាថាខ្លួននឹងទទួលបានពិន្ទគ្រប់គ្រាន់ដើម្បីឆ្លងចូលវគ្គប្រកួតជម្រុះបន្តទៀត។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះក្រុមយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបជាមួយក្រុម Frenz United B នៅលើទឹកដីម៉ាឡេស៊ីជាបន្តទៀតដើម្បីបំពេញបេសកម្មក្នុងការប្រកួតកម្មវិធី U-18 Asia Champions Trophy នេះ៕

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត