គ្រូបង្វឹកទាំង ៤រូបនិយាយអ្វីខ្លះមុនបើកយុទ្ធនាកាប្រកួត AFF Suzuki Cup 2016 ថ្ងៃស្អែក?

គឹមហុក October 14, 2016



ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរមកជុំគ្នានៅលើទឹកដីកម្ពុជា គណៈកម្មការរៀបចំការប្រកួតជម្រុះ AFF Suzuki Cup 2016 បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែតុលានេះ ដោយមានការចូលរួមពីគ្រូបង្វឹកទាំង ៤ក្រុម ដើម្បីបង្ហាញពីការទស្សនៈរៀងៗខ្លួន មុននឹងបើកយុទ្ធនាការប្រកួតដំបូង នៅថ្ងៃទី១៥ ខែតុលាស្អែកនេះ ។

img_3131

ថ្លែងក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកនៃក្រុមទាំង ៤ រួមមានលោក Lee Tae Hoon គ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជា, លោក Valakone Phomphady គ្រូបង្វឹកឡាវ, លោក Fernando Rogério de Alcântara គ្រូបង្វឹកទីម័រខាងកើត និងលោក Mike Wong Mun Heng គ្រូបង្វឹកប្រ៊ុយណេ សុទ្ធតែបង្ហាញពីការត្រៀមខ្លួនរួចរាល់ដូចគ្នា និងចាត់ទុកក្រុមនីមួយៗ សុទ្ធតែជាក្រុមខ្លាំងផងដែរ ។
លោក Lee Tae Hoon បាននិយាយថា៖ មកទល់ពេលនេះកម្ពុជា គឺមានការត្រៀមលក្ខណៈបានល្អប្រសើរ ហើយការប្រកួតដំបូងនៅថ្ងៃស្អែកនេះ(ប៉ះឡាវ) គឺជាការប្រកួតដ៏សំខាន់ ដោយសារកីឡាករនៃក្រុមឡាវ មានសមត្ថភាព និងបច្ចេកទេសប្រហាក់ប្រហែលគ្នាជាមួយកម្ពុជា ។ ដូច្នេះការជំនួបបើកឆាកស្អែកនេះ គឺជារឿងដ៏សំខាន់របស់កម្ពុជា នៅក្នុងការស្វែងរក ៣ពិន្ទុ ដើម្បីបង្កើតក្ដីសង្ឃឹមឡើងទៅវគ្គបន្ដ ។
ចំណែកលោក Valakone Phomphady បាននិយាយថា៖ ក្រុមទាំងបួន គឺមានសមត្ថភាពខ្លាំងដូចគ្នា ហើយមានគោលដៅតែមួយដូចគ្នា ។ ខ្ញុំសូមអរគុណគ្រូ Lee ដែលបានវាយតម្លៃខ្ពស់ចំពោះក្រុមខ្ញុំ ហើយខ្ញុំគាត់ចាត់ការប្រកួតថ្ងៃស្អែក គឺជារឿងសំខាន់ផងដែរ ។ ខ្ញុំដឹងមួយរយៈចុងក្រោយនេះ កម្ពុជាបានប្រកួតជាមួយហុងកុង និងស្រីលង្ការ គឺទទួលបានលទ្ធផលល្អ ដូច្នេះកម្ពុជា គឺមានចំណុចវិជ្ជមានច្រើនជាងគេ ។
ដោយឡែកបុរសជនជាតិប្រេស៊ីលោក Fernando Rogério de Alcântara បានលើកឡើងថា ដោយសារក្រុមទីម័រ ធ្លាប់បានប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីខែឧសភាម្ដងរួចហើយ ហេតុនេះខ្ញុំអាចវាយតម្លៃបានថា ក្រុមទាំង ៤ គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។ ប៉ុន្ដែអ្វីដែលសំខាន់ គឺការប្រកួតដំបូងជាមួយក្រុមជម្រើសជាតិប្រ៊ុយណេថ្ងៃស្អែក ក្រុមខ្ញុំនឹងព្យាយាមស្វែងរក ៣ពិន្ទុឲ្យបាន មុននឹងឈានគិតពីការប្រកួតបន្ទាប់ ។
រីឯលោក Mike Wong Mun Heng ក៏បានលើកឡើងមុនខុសពីគ្រូបង្វឹកខាងលើដែរ ដោយបាននិយាយថា សម្រាប់ការបំពេញបេសកកម្មលើទឹកដីកម្ពុជានេះ ក្រុមប្រ៊ុយណេ បានរៀបចំក្រុមរួចរាល់ដូចក្រុមដទៃដែរ ប៉ុន្ដែយ៉ាងណាលោកមិនអាចធ្វេសប្រហែសចំពោះក្រុមណាមួយឡើយ ពិសេសក្រុមម្ចាស់ផ្ទះកម្ពុជាតែម្ដង ព្រោះកន្លងមកក្រុមប្រ៊ុយណេ ធ្លាប់ចាញ់កម្ពុជាច្រើន ៕

img_3139

img_3149


អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត