ប្រធាន FFC លើកហេតុផលដែលក្រុមគោព្រៃកម្ពុជា អាចឡើងវគ្គបន្ដពាន AFF Suzuki Cup 2016 បាន

គឹមហុក October 14, 2016


ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញពីក្ដីសង្ឃឹមច្រើនលើក្រុមជម្រើសជាតិកម្ពុជានៅក្នុងការស្វែងរកកៅអីជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2016 ក្នុងនាមជាក្រុមម្ចាស់ផ្ទះវគ្គជម្រុះដែលនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃស្អែកនេះ ។

13418557_1752059145031586_7813047147885876099_o

ការលើកឡើងបែបនេះ ត្រូវបានបង្ហាញក្នុងឱកាសឯកឧត្តម សៅ សុខា ចុះសំណេះសំណាលក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលាដើម្បីជាការផ្ដល់កម្លាំងចិត្តដល់កីឡាករម្នាក់ៗ សម្រាប់ការត្រៀមខ្លួនប្រកួតប្រជែងស្វែងរកជ័យជម្នះជូនជាតិមាតុភូមិ ពិសេសគឺជាចំណងដៃជូនអ្នកគាំទ្រដែលកំពុងមានសន្ទុះកើនឡើងយ៉ាងច្រើនកុះករ ។

img_3128

ប្រធាន FFC បានបញ្ជាក់ថា លោកពិតជាមានទំនុកចិត្តខ្ពស់លើក្រុមគោព្រៃកម្ពុជាក្នុងការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នេះ ដោយផ្អែកលើហេតុផលមួយចំនួនពាក់ព័ន្ធនឹងសកម្មភាព រួមទាំងសមិទ្ធផលកន្លងមកដែលក្រុមជម្រើសជាតិកម្ពុជាធ្វើបានដូចជាការប្រកួតជម្រុះ World Cup 2018 និងការប្រកួតមិត្តភាពផ្សេងៗជាដើម ។

img_3122

ឯកឧត្តមបានលើកឡើងថា៖ «ឆ្នាំនេះដោយសារយោងជោគជ័យក្នុងការប្រកួតជម្រុះ World Cup ក៏ដូចជាការប្រកួតមិត្តភាពបន្ដបន្ទាប់ជាមួយក្រុមមានកម្លាំងខ្លាំង ដូចជាក្រុមហុងកុងថ្ងៃមុន និងក្រុមឆាយនីយតៃប៉ិ ដែលយើងលេងជោគជ័យ គឺខ្ញុំមានជំនឿចិត្តថា ប្អូនៗនឹងធ្វើបានល្អ ដើម្បីដណ្ដើមតំណែងឡើងទៅវគ្គបន្ដនៃពាន AFF Suzuki Cup 2016 ខាងមុខ» ។

13346779_1029083720473458_4726479820258918540_n

គួរបញ្ជាក់ថា ការប្រកួតជម្រុះពានកម្រិតអាស៊ាននេះ គឺមាន ៤ក្រុមត្រូវជួបគ្នា រួមមានក្រុមម្ចាស់ផ្ទះកម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ដើម្បីប្រជែងយកកៅអីមួយឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រដែលមាន ៧ក្រុមឈរចាំហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្នុងការប្រកួតជម្រុះនេះនឹងត្រូវឡើងទៅបង្គ្រប់ក្នុងពូលB ដែលមានក្រុមវៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី កំពុងអង្គុយចាំស្រាប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត