ស្វាយរៀងត្រូវព្យួរពីប្រកួតខណៈគ្រូអ្នកចាំទីរបស់ក្រុមភ្នំពេញក្រោនជាប់ពិន័យ៤ប្រកួត!

គឹមហុក August 13, 2015


យើងតាមការជូនដំណឹងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្លឹបបាល់ទាត់ស្វាយរៀងបានឲ្យដឹងថា៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចព្យួរក្លឹបកីឡាបាល់ទាត់ខេត្តស្វាយរៀង ដោយមិនអនុញ្ញាតឲ្យរៀបចំការប្រកួតនៅក្នុងកីឡដ្ឋានរបស់ខ្លួន (ក្នុងនាមជាម្ចាស់ផ្ទះ) ចំនួន២ ប្រកួតដូចខាងក្រោម៖
-ការប្រកួតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រវាងក្រុមស្វាយរៀង ជាមួយ ក្រុមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។
-ការប្រកួតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ រវាងក្រុមស្វាយរៀង ជាមួយ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយការប្រកួតទាំងពីរខាងលើនេះនឹងត្រូវប្តូរមកធ្វើឡើងនៅទីលានកណ្តាល (ទីលានអព្យាក្រឹត) គឺទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញជំនួសវិញ។
ការសម្រេចបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសមួយបានកើតឡើងក្នុងអំឡុងការប្រកួតរវាងក្លឹបស្វាយរៀងជាមួយក្លឹបភ្នំពេញក្រោនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។ ជាមួួយគ្នានេះ គណៈកម្មការវិន័យប្រចាំពានរង្វាន់មិត្តហ្វូនខេនខេមបូឌានលីកក៏បានសម្រេចពិន័យលោក David Gwyn គ្រូអ្នកចាំទីរបស់ក្រុមភ្នំពេញក្រោន មិនឲ្យចូលរួមដឹកនាំការប្រកួតក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៥ ចំនួន ៤ ប្រកួត ។

Svay Rieng Stadium

 

រូបភាព៖ Sovanna Kem

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត