ការប្រកួតជើងឯកយុវជនអាស៊ាន U16ចាប់ផ្តើមថ្ងៃនេះហើយ

បារាំង July 27, 2015


ការប្រកួតជើងឯកយុវជនអាស៊ាន BIDC អាយុក្រោម១៦ឆ្នាំ នឹងត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែក នៅថ្ងៃនេះជាថ្ងៃចាប់ផ្តើមការប្រកួតដំបូង ដែលមានការប្រកួតចំនួន៣គូ។ ដោយគូទី១ ជាជំនួបរបស់ជើងឯកឆ្នាំចាស់ ម៉ាឡេស៊ី ជាមួយក្រុមចំណាត់ថ្នាក់លេខ៣ វៀតណាម នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ នាវេលាម៉ោង ១៥:៣០នាទីរសៀល។ ចំណែកមួយគូទៀត ជាការប្រកួតរវាង ឡាវ ជាមួយនឹង ថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចំពោះពេលនៃការប្រកួតចាប់ផ្តើមព្រមគ្នាជាមួយគូទី១ ពោលនាវេលាម៉ោង ១៥:៣០នាទីរសៀលដែរ ហើយមួយគូនេះ នឹងមានការផ្សាយផ្ទាល់ផងដែរ។ រីឯគូចុងក្រោយគឺ ទីម័រខាងកើត ប៉ះ ព្រុយណេ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា តែចាប់ផ្តើមនាវេលាម៉ោង ១៥:៣០នាទីល្ងាច៕

កុំភ្លេច! ចូលរួមទស្សនាទាំងអស់គ្នា។

– ម៉ាឡេស៊ី ប្រកួតជាមួយ វៀតណាម នៅស្តាតចាស់ វេលាម៉ោង១៥:៣០នាទីរសៀល

– ឡាវ ប្រកួតជាមួយ ថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង១៥:៣០នាទីរសៀល (មានផ្សាយផ្ទាល់)

– ទីម័រខាងកើត ប្រកួតជាមួយ ព្រុយណេ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង១៨:៣០នាទីល្ងាច

11053635_1641747206062781_4962951129111317880_n

អត្ថបទ៖ បារាំង

រូបភាព៖ FFC

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត