បឹងកេតអង្គរបន្តឈ្នះ ខណៈវេស្ទើនបាត់៣ពិន្ទុ ចំណែកទ័ព, BBU, ខេមបូឌានថៃហ្គ័រ និងស្វាយរៀងបានម្នាក់១ពិន្ទុ

បារាំង July 23, 2015


សម្រាប់ការប្រកួតនាជំនួបប្រចាំសប្តាហ៍ទី៧នៃការប្រកួតម្សិលមិញ ក្លឹបបឹងកេតអង្គរ បានយកឈ្នះក្លឹបណាហ្គាវើល​ ទាំងត្រដាបត្រដួសក្នុងលទ្ធផល ១ទល់នឹង០ រកបានដោយកីឡាករ សុខ ផេង។ ការប្រកួតមួយនេះ អាចចាត់ទុកថាជាថ្ងៃស៊យរបស់ក្លឹបណាហ្គាវើល ក្រោយពីខ្លួនត្រូវបានគេនាំមុខនៅតង់ទី១ រហូតដល់តង់ទី២ ណាហ្គាវើល បានបើកការវាយលុកឥតស្រាកស្រាន្តទៅលើបឹងកេតអង្គរ ដើម្បីតាមស្មើ ប៉ុន្តែការវាយលុកមិនមានសំណាងទម្លុះសំណាញ់បឹងកេតអង្គរនោះទេ​ ពោលគ្រាប់បាល់ប៉ះរបាទី ត្រូវអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទីសង្គ្រោះ រហូតដល់បានបាល់ពិន័យ ១១ម៉ែត្រ ក៏ត្រូវសង្រ្គោះបានទៀត។ ហើយស្របពេលក្រុមខ្លួនត្រូវការពិន្ទុជាចាំបាច់ផងនោះ។

2

3

ងាកទៅក្រុមវេស្ទើន ដែលបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម មិនដែលឈ្នះ ស៊ីម៉ាក់ ប៉ុន្តែវេស្ទើនបានធ្វើឱ្យពាក្យមិនដែលឈ្នះរបស់ក្រុមស៊ីម៉ាក់ ត្រូវលុបបាត់ក្រោយពីខ្លួនបានចាញ់ក្រុមនេះ ដោយលទ្ធផល ៣ទល់នឹង១ ក្នុងទឹកដីរបស់ខ្លួន នឹងធ្លាក់មកនូវចំណាត់ថ្នាក់លេខ៥ នៃតារាងពិន្ទុប្រចាំសប្តាហ៍ទី៧នេះ។

ចំណែកឯក្រសួងការពារជាតិ បានត្រឹមស្មើគ្នាជាមួយក្លឹបបៀលប្រាយយូណាយធីត រីឯស្វាយរៀង ស្មើគ្នាជាមួយ ខេមបូឌានថៃហ្គ័រ ក្នុងលទ្ធផល២ ទល់នឹង២។ ដូចនេះ៤ក្រុមនេះបានម្នាក់១ពិន្ទុត្រលប់ទៅផ្ទះវិញ៕

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត