FFC សម្រេចឲ្យភ្នំពេញក្រោនបញ្ចប់លីគមុនគេ ដើម្បីឱ្យយុវជនបានចូលរួមប្រកួតពាន AFF U-19 នៅវៀតណាម

នូ មករា August 5, 2016


ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចផ្លាស់ប្ដូរកម្មវិធីប្រកួតពានមិត្តហ្វូនខេមបូឌាលីគរដូវកាលនេះ ដោយបានពន្លឿនឲ្យក្លឹបភ្នំពេញក្រោនបញ្ចប់ការប្រកួតមុនគេ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករយុវជនភ្នំពេញក្រោនភាគច្រើនបានចូលហាត់ក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF U-19 Championships 2016 នៅខែកញ្ញាខាងមុខ លើទឹកដីប្រទេសវៀតណាម។

13924921_1318811424813045_7437157031663238241_n

ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា៖ «ដោយសារតែកីឡាករយុវជនរបស់ក្លឹបភ្នំពេញក្រោនមួយចំនួនធំអាចនឹងជាប់ក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំទៅប្រកួតពានរង្វាន់ AFF U-19 Championships នៅប្រទេសវៀតណាម នាខែកញ្ញាខាងមុខ ដូចនេះសហព័ន្ធបាល់ទាត់កម្ពុជាបានយល់ព្រមឲ្យក្លឹបភ្នំពេញក្រោនផ្លាស់ប្ដូរកាលវិភាគប្រកួតដែលនៅសល់របស់ខ្លួនដែលមានដូចខាងក្រោម៖

១/ ថ្ងៃសៅរ៍ ទី៦ ខែសីហា ភ្នំពេញក្រោន ជួបស៊ីម៉ាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ល្ងាច,

២/ ថ្ងៃអាទិត្យ ទី១៤ ខែសីហា ភ្នំពេញក្រោន ជួបបឹងកេតអង្គរ នៅពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង ៦ល្ងាច

៣/ថ្ងៃពុធ ទី១៧ ខែសីហា ជួបវេស្ទើន នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ល្ងាច

៤/ ថ្ងៃសៅរ៍ ទី២០ ខែសីហា ជួបអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង ៦ល្ងាច និង

៥/ ថ្ងៃពុធ ទី២៤ ខែសីហាជួបប្រកួតចុងក្រោយជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង ៦ល្ងាច។

13932798_1320446571316197_6317614557976714699_n

ដោយឡែកចំពោះកម្មវិធីប្រកួតថ្មី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបសម្រេចនៅថ្ងៃទី០៥ ខែសីហានេះគឺប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ដូច្នេះមានតែក្លឹបភ្នំពេញក្រោនមួយគត់ ដែលបញ្ចប់ការប្រកួតលីគរដូវកាលថ្មីនេះមុនគេ ។

13882091_1318783508149170_8579571993617779103_n

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីគឆ្នាំនេះ គឺមាន ១០ក្រុមចូលរួមហើយអនុវត្តតាមរូបមន្ដប្រកួតវិលជុំ ២ជើងក្នុងដី និងក្រៅដី(Home/Away) ហើយក្រុមណាសន្សំពិន្ទុបានច្រើនជាងគេនឹងក្លាយជាម្ចាស់ពានតែម្ដង ដោយពុំមានការប្រកួតវគ្គ Play Off ឬវគ្គ ៤ក្រុមចុងក្រោយដូចឆ្នាំមុនៗឡើយ ៕

13924905_1318783694815818_4191746872841301983_n

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត