ការពារជាតិទទួលបាន៣ពិន្ទុបន្ថែមក្រោយឈ្នះវេស្ទើន៦-២ កាលពីម្សិលមិញ

នូ មករា July 25, 2016


ភ្នំពេញ៖ ក្រុមការពារជាតិបានទទួល៣ ពិន្ទុបន្ថែមទៀតនៅក្នុងជើងទី២ នៃលីគកំពូលកម្ពុជាបន្ទាប់ពីបានយកឈ្នះលើក្រុមវេស្ទើនកាលពីម្សិលមិញមករួចមក។ ជ័យជម្នះនេះបានធ្វើឱ្យក្រុមការពារជាតិមានទឹកមាត់លេបឡើងវិញក្រោយពីបានចាញ់ពិន្ទុក្រុមបឹងកេតអង្គររហូតដល់ទៅ៦ ពិន្ទុឯណោះព្រមទាំងត្រូវបាត់បង់តំណែងនៅកំពូលតារាងផងដែរ។

13697262_497203093810555_3607148812419822197_n (1)

នៅក្នុងការប្រកួតដ៏ស្វិតស្វាញកាលពីម្សិលមិញនេះ កីឡាករកែវ វណ្ណៈ និងកីឡាករកូរ៉េខាងជើង Ri Hyok Chol រកបានម្នាក់២គ្រាប់ ខណៈដែលមិត្តរួមក្រុម Choe Myong Ho និង ប៊ុន ហេង ក៏រកបានម្នាក់១ គ្រាប់ដែរ។

Army vs Western

ការឈ្នះនេះបានធ្វើឱ្យក្រុមអ្នកគាំទ្រក្លឹបការពារជាតិសប្បាយរីករាយមិនតិចទេ ព្រោះនេះជាអ្វីដែលពួកគេចង់បានស្របពេលដែលលោកគ្រូបង្វឹក ទេព ឡុងរចនា បានដាក់ទិសដៅរួចហើយថាក្រុមរបស់លោកត្រូវការឈ្នះគ្រប់ការប្រកួតដែលនៅសល់ដើម្បីឆ្ពោះទៅរកការគ្រងតំណែងជើងឯកនារដូវកាលនេះ៕

MCL2016-Table-Week13_1

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត