AFF U-16៖ អូស្រ្ដាលី ប៉ះវៀតណាម ដណ្ដើមជើងឯក ខណៈកម្ពុជា ប៉ះថៃ ដណ្ដើមលេខ៣

នូ មករា July 23, 2016


ភ្នំពេញ៖ ពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រល្ងាចនេះហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះអស់រយៈជាង ១០ថ្ងៃកន្លងទៅ នៅលើទឹកដីនៃប្រទេសកម្ពុជា ។ ល្ងាចនេះ គឺក្រុមយុវជនមាឌធំអូស្ដ្រាលីត្រូវជួបក្រុមយុវជន U-16វៀតណាម ដណ្ដើមតំណែងជើងឯក រីឯក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបអតីតក្រុមជើងឯកឆ្នាំ២០១៥ U-16ថៃដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

13731698_1768172546753579_1462196286650313983_n

គួរបញ្ជាក់ថា មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម U-16អូស្ដ្រាលី ទម្លាក់ក្រុមការពារតំណែងជើងឯកថៃ ដោយបាល់ប៉េណាល់ទី ៥-៤បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ៣-៣ ។ ចំណែកក្រុមយុវជនវៀតណាមវិញ គឺបានយកឈ្នះក្រុមយុវជនកម្ពុជា ដោយលទ្ធផល១-០ ដែលលទ្ធផលនេះបានធ្វើឲ្យគ្រូបង្វឹកវៀតណាមលោក Dinh The Nam មានការភ្ញាក់ផ្អើលជាខ្លាំងពីសមត្ថភាពក្រុមយុវជនកម្ពុជាសម្រាប់ការត្រៀមទទួលការសងសឹកពីក្រុមយុវជនមាឌធំអូស្ដ្រាលីល្ងាចនេះវិញ លោក Dinh The Nam ក៏មានការព្រួយបារម្ភខ្លះផងដែរ ថ្វីបើក្រុមលោកធ្លាប់យកឈ្នះក្នុងពូល ៣-០ ក៏ដោយ ។ គ្រូបង្វឹកសញ្ជាតិវៀតណាមរូបនេះ បានបញ្ជាក់ថាបើតាមលោកសង្កេតមើលក្រុមយុវជនអូស្ដ្រាលី ប្រកួតជាមួយថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអូស្ដ្រាលីពិតជាមានការផ្លាស់ប្ដូរទម្រង់លេងច្រើន ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះច្បាស់ជាល្អមើលមិនខានហើយលោកក៏មិនមើលងាយគូប្រកួតនេះបានដែរ ។

13731452_1768188143418686_9089269858863390789_n

ដោយឡែកលោក Inoue Kazanori គ្រូបង្វឹកក្រុមយុវជនកម្ពុជាវិញ បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីខកចិត្តមិនបានឡើងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតជាមួយក្រុមថៃ ដែលជាក្រុមខ្លាំង ហើយក្រុមខ្លួនធ្លាប់ចាញ់ទៀតនោះគឺជារឿងមួយដ៏ពិបាក ។ ប៉ុន្ដែមិនខ្វល់នោះទេ ដរាបណាការប្រកួតមិនទាន់បញ្ចប់ លទ្ធផលឈ្នះ ឬចាញ់ក៏មិនអាចទស្សន៍ទាយទុកមុនបានដែរ ។ យ៉ាងណាមិញលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជំរុញកូនក្រុមស្វែងរកចំណាត់ថ្នាក់៣៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត