បញ្ជីឈ្មោះកីឡាករជម្រើសជាតិ កម្ពុជា ដែលត្រៀមប្រកួតមិត្តភាពជាមួយ សិង្ហបុរី ចេញហើយ!

លី រិទ្ធី July 18, 2016


ភ្នំពេញ៖ ការប្រកួតមិត្តភាពកម្ដៅសាច់ដុំរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នឹងត្រូវធ្វើឡើងនៅអំឡុងចុងខែកក្កដានេះ ដើម្បីជាការត្រៀមខ្លួនក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ AFF Suzuki Cup 2016 ខាងមុខ ឥលូវនេះសហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចេញឈ្មោះកីឡាករដើម្បីត្រៀមប្រកួតមិត្តភាពដែលនឹងធ្វើឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។

គួររំលឹកថាក្រុមបាល់ទាត់ទាំង២ធ្លាប់មានប្រវត្តិជួបគ្នា ៥ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ក្នុងនោះ២ដងធ្វើឡើងនៅឆ្នាំ២០១៥ កន្លងទៅក្នុងវគ្គជម្រុះពូល E ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Russia) ប្រចាំតំបន់អាស៊ី។ ប៉ុន្តែជាលទ្ធផលឃើញថាក្រុមសិង្ហបុរី បានយកឈ្នះកម្ពុជា ទាំងពីរលើកដោយលទ្ធផល ៤ ទល់ ០ ក្នុងជើងទី១ នៅរាជធានីភ្នំពេញ និង លទ្ធផល ២ទល់១ ក្នុងទឹកដីសិង្ហបុរី។

សរុបអតីតកាលវិញ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាចំនួន១៦លើក ក្នុងនោះក្រុមកម្ពុជា ធ្លាប់ឈ្នះសិង្ហបុរី តែមួយលើកប៉ុណ្ណោះគឺនៅឆ្នាំ១៩៧២ ដោយលទ្ធផល ៣ទល់០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រៅពីនោះសិង្ហបុរី ឈ្នះកម្ពុជារហូតដល់ ១៣លើក និងធ្លាប់ស្មើគ្នា២លើកផងដែរ៕

Cambodia National Team List vs Singapore

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត