AFF U-16៖ U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ក្នុងជំនួបដណ្ដើមតំណែងកំពូលតារាង

នូ មករា July 17, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ(U-16)កម្ពុជា បានរបូតអស់ ៣ពិន្ទុទៅហើយ បន្ទាប់ពីបានប្រកួតចាញ់ក្រុមការពារតំណែងជើងឯកថៃ ដោយលទ្ធផល ៦-០ មុននេះបន្ដិច នៅក្នុងជំនួបដណ្ដើមតំណែងកំពូលតារាងពូលB នៃពានរង្វាន់ AFF U-16 Championship 2016 ។

13714408_854890047976283_1794625788_n

នៅចំពោះមុខអ្នកគាំទ្រប្រមាណជាងច្រើនមុឺននាក់ ក្រុមម្ចាស់ផ្ទះកម្ពុជា បានព្យាយាមធ្វើបានយ៉ាងល្អក្នុងតង់ទី១ ដោយមានឱកាសសម្រុករកគ្រាប់បាល់ប្រហាក់ប្រហែលជាមួយក្រុមថៃ ប៉ុន្ដែមិនអាចបំប៉ោងសំណាញ់ក្រុមខ្លាំងក្នុងតំបន់នេះបានឡើយ ។ ផ្ទុយទៅវិញ ក្រុមយុវជនថៃ ថែមទាំងរកបានគ្រាប់បាល់នាំមុខ ១-០ មុននឹងបញ្ចប់ការប្រកួតតង់ទី១ ទៀតផង ដែលធ្វើសម្រេចដោយកីឡាករ Korawich Tasa នៅនាទី៤០ បន្ទាប់មកកីឡាករ Sumana Salapphet បានបន្ថែមគ្រាប់បាល់ទី២ ឲ្យថៃ នៅនាទីទី៥៣ ។ ចំណែកក្រុមយុវជនកម្ពុជា ក៏ព្យាយាមសម្រុករកគ្រាប់បាល់ដែរ តែមិនបានសម្រេច ។

13748895_n (1)

ប៉ុន្តែគួរឲ្យស្តាយថៃ បានបន្ថែម ៣គ្រាប់ទៀត ដោយកីឡាករ Peerapat Kaminthong នៅនាទី៦៣ និងកីឡាករ Jinawat Russamee នៅនាទី៧៣ និងនាទី៨៣ និងគ្រាប់បាល់ចុងរកបានដោយកីឡាករ Korawich Tasa នៅនាទី៩០ ។ ការបរាជ័យនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ក្នុងពូលB មាន ៦ពិន្ទុ ក្រោយប្រកួត ៣លើកឈ្នះ២ និងចាញ់ ខណៈអតីតក្រុមជើងឯកឆ្នាំចាស់ថៃ ឈរកំពូលតារាង ដោយ ៣ប្រកួតឈ្នះទាំងបី មាន ៩ពិន្ទុ ។ ប៉ុន្ដែយ៉ាងណាក្រុមយុវជនកម្ពុជា ក៏នៅសល់មួយប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមយុវជនទីម័រខាងកើត ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែកក្កដានេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត