កម្ពុជា ឈ្នះពាន Mens Globe ក្នុងព្រឹត្តិការណ៍ Homeless World Cup នៅស្កុុតឡែន

នូ មករា July 17, 2016


ស្កុតឡែន៖ ក្រុមកីឡាករកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Homeless World Cup នោះបានបង្កើតឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពួកគេបានឈ្នះជើងឯកនៃពានរង្វាន់ Mens Globe នៅក្នុងព្រឹត្តិការណ៍នេះរួចមក។

13769422_10154363157064508_6791131073642520558_n

ក្រុមកីឡាករកម្ពុជាទាំង៥ រូប ដែលត្រូវបានបញ្ជាូនទៅចូលរួមដោយអង្គការ Happy Football Cambodia Australia (HFCA) ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata បាននាំមកនូវមោទនភាពយ៉ាងខ្លាំងតាមរយៈការឈ្នះពាននៅក្នុងប្រកួតបាល់ទាត់ពានរង្វាន់ជនអនាថាពិភពលោក (Homeless World Cup) ឆ្នាំ២០១៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ។ជ័យជម្នះនេះទទួលបានក្រោយពីក្រុមកម្ពុជាបានផ្តួលក្រុមស៊ុយអែត ក្នុងលទ្ធផល  ៨-២ រួចមកជាមួយគ្នានេះដែរកីឡាករ ចាន់ មិនា ដែលជាប្រធានក្រុមផងនោះក៏បានក្លាយជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍នេះផងដែរ។

13728981_10154363156184508_6650434661265457253_n

សូមបញ្ជាក់ថា នេះជាការចូលរួមជាលើកទី៩ ហើយសម្រាប់ក្រុមបាល់ទាត់កម្ពុជាដែលទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata ហើយពួកគេត្រូវប្រឈមមុខជាមួយក្រុមកីឡាករជនគ្មានផ្ទះសម្បែងជាង ៥០ប្រទេសផ្សេងទៀត។ ដោយឡែកសមាសភាពកីឡាករកម្ពុជា រួមមានកីឡាករ ម៉ែន រ៉ាម៉ៅ, ឡុង សុភារិទ្ធ, រឿង ណារ៉ាត់, ចាន់ មិនា និងកីឡា កែវ សាង ដែលដឹកនាំដោយគ្រូបង្វឹកលោក ចៅ វិបុល និងលោក James Campbell ដោយមានលោក Paraic Grogan ជាអ្នកចាត់ការទូទៅ។

13770360_1310651618963631_9143077087318223115_n

គួររំលឹកថា កាលពីឆ្នាំ២០១៥កន្លងទៅ ក្រុមកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៣៧ ក្នុងចំណោមប្រទេសដែលចូលរួមទាំងអស់ ខណៈដែលកម្មវិធីប្រកួតឆ្នាំនេះកម្ពុជាធ្វើបានល្អស្ទើរតែមិនគួរឱ្យជឿ៕

13775412_10154363156804508_3946691800324555531_n

13692456_10154363156799508_4124833576186982658_n

13728937_10154363157429508_2062748471628523792_n

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត