AFF U-16៖ កម្ពុជា ចាំអ៊ុតលទ្ធផលការប្រកួតរបស់ថៃ និងទីម័រខាងកើតល្ងាចនេះ

នូ មករា July 15, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា ដែលកំពុងមាន ៦ពិន្ទុឈរកំពូលតារាងពូលB នៃពានរង្វាន់ AFF U-16 Youth Championship ឆ្នាំ២០១៦ នឹងមិនមានវត្តមានក្នុងកាលវិភាគប្រកួតថ្ងៃនេះឡើយ ដោយត្រូវអង្គុយចាំអ៊ុតលទ្ធផល និងទម្រង់លេងរបស់ក្រុមខ្លាំងពីរ គឺក្រុមការពារតំណែងជើងឯកថៃ និងក្រុមទីម័រខាងកើត ដែលជាគូប្រជែងដ៏សំខាន់ សម្រាប់ ២ប្រកួតចុងក្រោយរបស់ខ្លួន។

13626350_1764358823801618_6969005650417642768_n

កម្មវិធីប្រកួតពូលB ថ្ងៃនេះ គឺក្រុមយុវជនថៃ ប៉ះយុវជនប្រ៊ុយណេ នៅទីលានពហុកីឡដ្ឋានជាតិវេលាម៉ោង ៣:៣០នាទីរសៀល ដែលជាប្រកួតទី២របស់ថៃ តែជាប្រកួតទី៣ របស់ក្រុមយុវជនប្រ៊ុយណេ ដែលបច្ចុប្បន្នយុវជនថៃ មាន ៣ពិន្ទុក្នុងដៃទៅហើយបន្ទាប់ពីប្រកួតឈ្នះក្រុមយុវជនទីម័រខាងកើត ៣-០ កាលពីថ្ងៃមុន ប៉ុន្ដែថ្ងៃនេះក្រុម U-16ថៃ ត្រូវការ ៣ពិន្ទុបន្ថែមទៀតដើម្បីប្រជែងតំណែងកំពូលតារាងជាមួយកម្ពុជា។

13695813_853086254823329_1069930817_n

ដោយឡែកក្រុម U-16ទីម័រខាងកើត បានឆ្លងកាត់ ២ប្រកួតមកហើយ គឺឈ្នះ១ និងចាញ់១ ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ។ ល្ងាចនេះក្រុមU-16ទីម័រខាងកើត ត្រូវជួបក្រុមយុវជនឡាវ ដែលជាការប្រកួតដ៏សំខាន់របស់ខ្លួន ដោយត្រូវការឈ្នះជាដាច់ខាតដើម្បីបន្ដក្ដីស្រមៃឡើងទៅវគ្គបន្ដ ។ ចំណែកក្រុមយុវជនឡាវ ពេលនេះនៅមិនទាន់មានពិន្ទុរាប់ឡើយក្រោយប្រកួតចាញ់ក្រុមគោព្រៃជំទង់កម្ពុជាកាលពីថ្ងៃបើកឆាក។

13599809_1763888987181935_5739951741907034136_n

 

ជារួមមកល្ងាចនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori នឹងចាំអ៊ុតលទ្ធផលការប្រកួតរបស់យុវជនថៃ និងទីម័រខាងកើត ព្រោះក្រុមទាំងពីរ គឺជាក្រុមដែលយុវជនកម្ពុជា ត្រូវប្រឈមនៅ ២ប្រកួតចុងក្រោយ ប៉ុន្ដែប្រសិនបើល្ងាចនេះ ទីម័រខាងកើត ភ្លាតស្នៀតចាញ់ឡាវ ១ប្រកួតទៀត នោះក្រុម U-16កម្ពុជា មានសង្ឃឹមច្រើនក្នុងការឆ្លងផុតវគ្គជម្រុះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

13532985_1757513637819470_2885522365882465424_n

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត