Charity Futsal Tournament ព្រឹត្តិការណ៍កីឡាផ្សារភ្ជាប់នឹងសប្បុរសធម៌សង្គម

នូ មករា July 11, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ហ្វូតសាល Charity Futsal Tournament 2016 ដែលត្រូវបានរៀបចំឡើងដោយអង្គការ Operation ASHA រួមជាមួយដៃគូឧបត្ថម្ភជាច្រើនទៀត បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្នុងគោលបំណងដើម្បីប្រមែប្រមូលថវិកាសប្បុរសធម៌ជួយដល់អ្នកកើតជំងឺរបេងចំនួន ៣៥០ នាក់ដែលកំពុងរស់នៅក្នុងតំបន់សែនមនោរម្យ ខេត្តមណ្ឌលគីរី និងនៅស្រុកដូនកែវ ខេត្តតាកែវ។

_MG_2696

កញ្ញា Jacqueline Chen តំណាងអង្គការ Operation ASHA បានបញ្ជាក់ថា ការប្រកួតដែលមានការចូលរួមពីសំណាក់ក្រុមចំនួន ១៧ បានរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រាលការចំណាយមួយចំនួនក្នុងសកម្មភាពនៃការជួយសង្គ្រោះអ្នកជំងឺរបេងដែលកំពុងត្រូវការជំនួយឧត្ថម្ភជាចាំបាច់នោះ ហើយតាមរយៈព្រឹត្តិការណ៍នេះអង្គការ Operation ASHA បានទទួលថវិកាប្រមាណជា ២៧០០០ ដុល្លារ ដែលមានចំនួនលើសការរំពឹងទុកផងដែរ។

_MG_2596

គួររំលឹកថា ស្ទើរពេញមួយថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ ក្រុមបាល់ទាត់ចំនួន ១៧ បានចូលរួមប្រកួត ប្រជែងគ្នានៅទីលានស្មៅសិប្បនិម្មិត Central Park Sports Complex  ដោយបន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាបន្តបន្ទាប់រួចមក ក្រុម Suzuki បានក្លាយជាម្ចាស់ជើងឯកនៅក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម China Construction ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្ររួចមក។

_MG_2530

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីក៏មានការចូលរួមចែករំលែកបទពិសោធន៍ និងប្រកួតមិត្តភាពជាមួយក្រុមជើងឯក (Suzuki) ពីសំណាក់ក្រុមឈុតធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនថែមទៀតផង៕

_MG_2689

_MG_2483

អត្ថបទ៖ មករា

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត