មឿន សុខហ៊ុច ត្រូវជម្រះបញ្ជីជាមួយ Pha Yaknoy ក្នុងវគ្គវិលជុំចុងក្រោយខ្សែក្រវាត់ស្រាបៀរកម្ពុជា

នូ មករា June 21, 2016


ភ្នំពេញ: កីឡាករ មឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្សនឹងដល់វេនប្រកួតជាមួយអ្នកប្រដាល់ថៃ Pha Yaknoy ហើយនៅថ្ងៃទី២៦ ខែមិថុនាលើសង្វៀន SEA TV ក្នុងការប្រកួតវិលជុំចុងក្រោយសម្រាប់ខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាម ។ ការប្រកួតនេះគេនៅតែមានជំនឿចិត្តថា ហ៊ុច នឹងមានសមត្ថភាពយកឈ្នះអ្នកប្រដាល់ថៃរូបនេះបានបើទោះបីអ្នកប្រដាល់ថៃរូបនេះបានអះអាងថាគេត្រៀមខ្លួនបានល្អដើម្បីបន្ថែមស្ថិតិឈ្នះឲ្យបានមួយទៀតនៅក្នុងប្រវត្តិប្រកួតរបស់គេឲ្យបានក៏ដោយ ។

នៅក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ទាំង ២ ឆ្លងកាត់បាន ៣ ប្រកួតដូចគ្នាតែ ៣ ប្រកួតរបស់ មឿន សុខហ៊ុច គឺបានទទួលជ័យជម្នះទាំង ៣ ប្រកួត ខណៈដែល Pha Yaknoy វិញ ៣ ប្រកួតរបស់គេឈ្នះ ២ ប្រកួត និងចាញ់ ១ ប្រកួត។ ដូច្នេះ នេះជាការប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងវគ្គវិលជុំហើយទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ហេតុនេះហើយទើបវាពិតជាការប្រកួតដ៏ល្អមួយដែលមិនមាននរណាហ៊ានទស្សន៍ទាយទុកជាមុនពីលទ្ធផលនៃជំនួបរវាងជើងខ្លាំងទាំងពីរនេះទេ។

Huch [800x600]

សម្រាប់ សុខហ៊ុច គេគឺជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើជើងដើម្បីបញ្ចប់សកម្មភាពរបស់គូប្រកួត ឯអ្នកប្រដាល់ថៃ Pha Yaknoy វិញគេក៏ពូកែប្រើជើងដែរហើយគេមានចិត្តត្រជាក់ជាងសុខហ៊ុច។ ចំពោះសុខហ៊ុចវិញគេមានប្រវត្តិប្រកួត១១៦ដង ឈ្នះ៩០ដង ចាញ់២១ដង ស្មើពិន្ទុ ៥ ដង  ជាពិសេសអ្នកប្រដាល់រូបនេះគឺជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អ ។ សម្រាប់ការប្រកួតមួយនេះគេជឿថាពុទ្ធ ហ៊ុច នឹងបន្ថែមស្ថិតិឈ្នះរបស់ខ្លួនបានមួយទៀតជាមិនខានឡើយ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៩ដង ចាញ់១១ដង និង ស្មើពិន្ទុ១ ដង។ ជាមួយគ្នានេះគេគឺជាអ្នកប្រដាល់ដែលមានចិត្ត ត្រជាក់ទោះបីគេមានប្រៀបលើគូប្រកួតក៏គេមិនបំពានគូប្រកួតឡើយ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត