លទ្ធផលនៃការប្រកួតលើសង្វៀន SEA TV កាលពីម្សិលមិញ

នូ មករា June 13, 2016


ភ្នំពេញ៖ អ្នកប្រដាល់ជា សំនៀង មកពីក្លឹបទ័ពឆ័ត្រយោងលេខ៩១១ បានអវត្តមាននៅក្នុងការប្រកួតនារសៀលថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះដោយសារតែបញ្ហារបួស យ៉ាងណាក៏ដោយដើម្បីកុំឲ្យខូចកម្មវិធីប្រកួតនោះ គណៈកម្មការរៀបចំបានដាក់កីឡាករ អ្នកប្រដាល់ ធី តុងហ៊ី មកពីក្លឹបសាលវ័ន្ដកីឡាដើម្បីជំនួសវិញ ហើយកីឡាករកម្ពុជារូបនេះបានបរាជ័យដោយពិន្ទុក្រោយពីបានប្រកួត៥ទឹកពេញជាមួយអ្នកប្រដាល់ថៃ Pha Ya Noy រួចមក។ ប្រការនេះបានធ្វើឱ្យទស្សនិកជនជាច្រើនយល់ថា ប្រសិនបើ សំនៀង មិនមានរបួសទេនោះគឹក៏គេលំបាកនឹងយកឈ្នះលើ Pha Ya Noy ដែរ។

មួយប្រកួតទៀតនោះគឺ អ្នកប្រដាល់ចក្រភពអង់គ្លេស Kieron Jessop ដែលត្រូវប្រកួតជាមួយ មឿន សុខហ៊ុច ក្លឹបពុទ្ធសេរីវង្សនោះក៏អវត្តមានដែរ។ ជាមួយនឹងអវត្តមាននេះ សុខហ៊ុច ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់មកពីប៉ាគីស្ថានដែលការប្រកួតនោះ មឿន សុខហ៊ុច បានទទួលជ័យជម្នះនៅទឹកទី ១ ។

នៅលើសង្វៀន SEA TV ដដែលនេះ នៅក្នុងកម្មវិធីប្រកួតរបស់ស្រាបៀរ Black Cat ក៏មានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិដែរ នាយប់ថ្ងៃទី១២ ខែមិថុនា ដោយអ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង មកក្លឹបអារុណរះកីឡាបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃ Phit Nam Chhouk ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។ មួយប្រកួតទៀតនោះគឺ អ្នកប្រដាល់ ធា នុរាជ របស់ក្លឹបពោធិ៍ជ័យកីឡាបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Yorth Senkhum បន្ទាប់ពីប្រកួតពេញ ៥ ទឹកនោះ ដោយ ធា នុរាជ ត្រូវបានអាជ្ញាកណ្ដាលរាប់ដល់៨ នៅទឹកទី៤ បន្ទាប់ពីត្រូវមួយជង្គង់ និង មួយកែងរបស់ Yorth Senkhum រួចមក៕

4

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត